Update៖ បារាំងព្រមានថា អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត ត្រៀមឆ្លើយតបយោធាទៅកាន់អ៊ីស្រាអែល!

កាលពីថ្ងៃអាទិត្យ(ទី៤ ខែសីហា) មានការអំពាវនាវជាបន្ទាន់! ឱ្យចាកចេញពីប្រទេសលីបង់ ដោយសារ ខ្លាចផ្ទុះសង្គ្រាមធំ…!។

ក្នុងប្រទេសបារាំង បានព្រមានអំពីស្ថានភាពប្រែប្រួលខ្លាំង ខណៈអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត បានត្រៀមខ្លួនជាស្រេច សម្រាប់ការឆ្លើយតបទៅនឹងអ៊ីស្រាអែល ចំពោះការសម្លាប់ មេដឹកនាំជាន់ខ្ពស់ របស់(ក្រុមហេសបូឡា)។

ខណៈក្រុមអ្នកការទូតធ្វើការ ដើម្បីបញ្ចៀសការបំផ្លិចបំផ្លាញ ដ៏គួរឱ្យព្រួយបារម្ភនោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងមហាក្សត្រហ្ស៊កដានី Abdullah II បាននិយាយថា ការកើនឡើងផ្នែកយោធា ក្នុងតំបន់ ត្រូវតែជៀសវាងឲ្យបានរាល់ការខូចខាត ទាំងអស់ ។

ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ស៊ុយអែត និងហ្ស៊កដានី បានណែនាំពលរដ្ឋរបស់ពួកគេឱ្យចាកចេញពីប្រទេសលីបង់ ស្របពេលមានភាពតានតឹង កាន់តែខ្លាំងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់។

ទន្ទឹមនឹងមានការរំពឹងថា នឹងមានសកម្មភាពយោធាដ៏សំខាន់ពីចលនាហេសបូឡារបស់ប្រទេសលីបង់ គាំទ្រដោយអ៊ីរ៉ង់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ប្រសិនបើពួកគេហ៊ានវាយប្រហារមកលើយើង ពួកគេនឹងត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរ៕

Leave a Reply

Your email address will not be published. Required fields are marked *