អ្នកប្រាជ្ញមូស្លីមមួយក្រុម កាលពីថ្ងៃចន្ទ បានជំរុញឱ្យកងទ័ពបង់ក្លាដែស ការពារប្រទេសនិងរៀបចំការបោះឆ្នោត ប្រកបដោយតម្លាភាព…!។
សហភាពអន្តរជាតិ នៃអ្នកប្រាជ្ញឥស្លាម(IUMS) បានចេញសេចក្តីថ្លែងការណ៍នេះ។
បន្ទាប់ពីនាយករដ្ឋមន្ត្រី បង់ក្លាដែស Sheikh Hasina បានលាលែងពីតំណែង និងបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ។
ដោយសារការតវ៉ាហិង្សា ជុំវិញកូតាការងាររបស់រដ្ឋាភិបាល..!។
IUMS បានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនបង់ក្លាដែស ដោយជំរុញឱ្យកងទ័ពផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិល បណ្តោះអាសន្ន រហូតដល់ការបោះឆ្នោត ប្រកបដោយតម្លាភាពត្រូវបានប្រារព្ធឡើង។
សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសណ្តាប់ធ្នាប់ និងទប់ស្កាត់រាល់ការវាយប្រហារ លើទ្រព្យសម្បត្តិរដ្ឋ និងឯកជន។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្រុមអ្នកតវ៉ាបានដុតបំផ្លាញអគាររដ្ឋាភិបាល និងទីស្នាក់ការរបស់គណបក្ស Awami League ដែលកំពុងកាន់អំណាចក្នុងរដ្ឋធានី Dhaka។
នៅព្រឹកថ្ងៃចន្ទ ប្រមុខយោធាបង់ក្លាដែស ឧត្តមសេនីយ៍ Waker-uz-Zaman បានប្រកាសអំពីរដ្ឋាភិបាលអន្តរកាល បន្ទាប់ពី Hasina បានភៀសខ្លួនចេញពីប្រទេស។
ប្រទេសបង់ក្លាដែស បានឃើញការតវ៉ាទ្រង់ទ្រាយធំចាប់តាំងពីដើមខែកក្កដាដែលបានចាប់ផ្តើម ជាបាតុកម្មដែលដឹកនាំដោយនិស្សិតសាកលវិទ្យាល័យប្រឆាំងនឹងកូតាការងារស៊ីវិល ដ៏ចម្រូងចម្រាស។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា មានអ្នកស្លាប់ប្រហែល៤០០នាក់ក្នុងអំឡុងពេលការតវ៉ា៕