Breaking៖ លោកត្រាំ ស្នើឲ្យតុលាការកំពូលចាត់ការបន្ទាន់លើសំណុំរឿងពន្ធគយ!

កាលពីថ្ងៃពុធទី៣ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់សំណើបន្ទាន់ទៅកាន់តុលាការកំពូល ដើម្បីអំពាវនាវឱ្យពិនិត្យឡើងវិញ និងសម្រេចឱ្យបានឆាប់រហ័ស អំពីសិទ្ធិប្រើប្រាស់អំណាចក្នុងការដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងពន្ធគយក្រោមច្បាប់សហព័ន្ធ។
ប្រភពពីសារព័ត៌មានAP ។

ការប្តឹងឧទ្ធរណ៍នេះកើតឡើងបន្ទាប់ពីតុលាការឧទ្ធរណ៍សម្រាប់សៀគ្វីសហព័ន្ធបានសម្រេចដោយ 7–4 ថាពន្ធគយភាគច្រើនរបស់រដ្ឋបាល Trump គឺខុសច្បាប់ក្រោមច្បាប់អំណាចក្នុងសភាពអាសន្ន។ សេចក្តីសម្រេចនោះមានមូលហេតុចេញពីការប្តឹងរបស់ រដ្ឋមួយចំនួន និងអាជីវកម្មខ្នាតតូច ដែលអះអាងថា ពន្ធគយបានបង្កឱ្យមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា តុលាការឧទ្ធរណ៍បានបន្តទុកស្ថានភាពពន្ធទុកជាបណ្តោះអាសន្ន។ រដ្ឋាភិបាល Trump ក៏ដោយបានអំពាវនាវឱ្យតុលាការកំពូលចូលមកចាត់ការភ្លាមៗ។ ក្នុងញត្តិដែលដាក់នៅល្ងាចថ្ងៃពុធ ហើយផ្តល់ជូនសារព័ត៌មាន Associated Press រដ្ឋបាល Trump បានអះអាងថា សេចក្តីសម្រេចនោះបង្កភាពមិនប្រាកដប្រជាលើការចរចាបរទេសដែលកំពុងបន្ត និងអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងទាំងដែលបានចរចារួច និងកំពុងពិភាក្សា។

តាមរដ្ឋាភិបាល ការដាក់ទណ្ឌកម្មពាណិជ្ជកម្មតាមរយៈពន្ធគយ គឺជាឧបករណ៍សំខាន់សម្រាប់នយោបាយបរទេសរបស់ប្រធានាធិបតី Trump ក្នុងរយៈពេល ៥ ខែចុងក្រោយនៃគាត់កាន់អំណាច។
តុលាការកំពូលរំពឹងថានឹងចាប់ផ្តើមដំណើរការញត្តិនេះជាផ្លូវការក្នុងថ្ងៃព្រហស្បតិ៍ ខណៈការពិនិត្យនិងសម្រេចករណីនេះអាចកំណត់សិទ្ធិ និងអំណាចរបស់ប្រធានាធិបតីអាមេរិកក្នុងការដាក់ទណ្ឌកម្មពាណិជ្ជកម្មនៅអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *