តាមប្រភពព័ត៌មាន បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់និង១៤នាក់ផ្សេងទៀត រងរបួស។
ដោយសារ ការប្រើគ្រាប់បែក វាយប្រហារ ក្នុងរថយន្ត នៅទីក្រុង Azaz ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃពុធ(ទី៧)។
រថយន្តបានផ្ទុះ នៅចំណុចត្រួតពិនិត្យផ្លូវមួយ ដែលគ្រប់គ្រងដោយកងកម្លាំងប្រឆាំង។
អ្នករងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ Azaz ។
ខណៈដែលវិធានការសន្តិសុខត្រូវបានពង្រឹងនៅក្នុងតំបន់ជុំវិញនោះ។
កងកម្លាំងសន្តិសុខ បានបើកការស៊ើបអង្កេត លើការវាយប្រហារនេះ ។
ប៉ុន្តែមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវ នៅឡើយទេ៕