បំផ្ទុះគ្រាប់បែក ក្នុងរថយន្តនៅប្រទេសស៊ីរី កាលពីថ្ងៃពុធ ស្លាប់៩នាក់ របួស១៤នាក់!

តាមប្រភពព័ត៌មាន បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់និង១៤នាក់ផ្សេងទៀត រងរបួស។
ដោយសារ ការប្រើគ្រាប់បែក វាយប្រហារ ក្នុងរថយន្ត នៅទីក្រុង Azaz ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃពុធ(ទី៧)។

រថយន្ត​បាន​ផ្ទុះ នៅ​ចំណុច​ត្រួតពិនិត្យ​ផ្លូវ​មួយ ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​ប្រឆាំង។
អ្នករងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ Azaz ។
ខណៈដែលវិធានការសន្តិសុខត្រូវបានពង្រឹងនៅក្នុងតំបន់ជុំវិញនោះ។

កងកម្លាំងសន្តិសុខ បានបើកការស៊ើបអង្កេត លើការវាយប្រហារនេះ ។
ប៉ុន្តែមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវ នៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version