Update៖ បុរសអង់គ្លេសម្នាក់ទៀត ត្រូវកាត់ទោស ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទបង្កចលាចលធ្វើបាតុកម្ម!

បុរសជនអង់គ្លេសម្នាក់ទៀតហើយ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទប្រើហិង្សាបង្កចលាចល អំឡុងកុបកម្មប្រឆាំងជនមូស្លីម អ្នកកាន់សាសនា អ៊ីស្លាម កាលពីសប្តាហ៍មុន ។
ហើយដែលនេះជាការកាត់ទោសដំបូងបំផុត មួយក្រោមបទចោទខាងលើ ចាប់តាំងពីមានរលកនៃអំពើហិង្សា ។
បន្ទាប់ពីក្មេងស្រី៣នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Southport ភាគពាយព្យប្រទេសអង់គ្លេស។

លោក Derek Drummond អាយុ ៥៨ឆ្នាំ ត្រូវបានកាត់ទោសនៅតុលាការ Liverpool Crown Court កាលពីថ្ងៃពុធ ទី៧ ខែសីហា បន្ទាប់ពីបានសារភាពថារូបគេពិតជា បានប្រើហិង្សាលើប៉ូលិស និងបង្កចលាចល។
ជុំវិញកុបកម្មនេះនៅអង់គ្លេសផងដែរ បុរស២នាក់ទៀត ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធគារផងដែរ ។
ពីបទបង្ក ចលាចលក្នុងទីក្រុង Liverpool កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
បុរសទាំង២នាក់នេះម្នាក់មានឈ្មោះថា លោក Declan Geiran អាយុ ២៩ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ ពន្ធនាគារសរុប ៣០ខែ ។
ខណៈម្នាក់ទៀតឈ្មោះ Liam Riley អាយុ៤១ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ខែទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *