ត្រៀមបញ្ជូនជនជាតិថៃម្នាក់ទៅតុលាការ ករណីគ្រឿងញៀននិងប្រើប្រាស់អាវុធ!

(ប៉ៃលិន)៖ កម្លាំងនគរបាល បានចាប់ជនជាតិថៃម្នាក់ ករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ហើយត្រៀមបញ្ជូន ទៅតុលាការខេត្តប៉ៃលិន ដើម្បីចាត់ការតាមច្បាប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅជិតក្លិប“អេចកាណៃ”ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី៦ ខែធ្នូឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះPHATHARA SAETHEN ភេទប្រុស ជាជនជាតិថៃស្នាក់នៅបណ្ដោះអាសន្ន ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នៅមុនឃាត់ខ្លួនជនសង្ស័យ បានជួបជាមួយ ថៃមួយក្រុមទៀត ហើយកើតរឿងឈ្លោះប្រកែកគ្នា ។
ដោយក្រុមថៃនោះ បាននិយាយថា ជនសង្ស័យមានកាំភ្លើង និងគ្រឿងញៀន។
ការនិយាយបែបនេះត្រូវសន្តិសុខម្នាក់ស្ដាប់ឮ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច។

ទើបសមត្ថកិច្ចចុះមកពិនិត្យ ហើយឆែកឆេរក៏ប្រទះឃើញគ្រឿងញៀន និងអាវុធខ្លីមួយដើម និងឈានដល់ឃាត់ខ្លួន ជនសង្ស័យខាងលើ រួមវត្ថុតាង ម្សៅសថ្លាសង្ស័យជា សារធាតុញៀនចំនួន២៤កញ្ចប់-ថ្នាំក្រវីក្បាលប្រភេទគ្រាប់រូបតុក្កតា៩គ្រាប់-ថ្នាំក្រវីប្រភេទទឹក៣កញ្ចប់-បារីអេឡិចត្រូនិច១ដើម-កាំភ្លើងខ្លីម៉ាក BLOY ១ដើមបង់១ និងគ្រាប់ចំនួន៨គ្រាប់-ម៉ូតូ១គ្រឿងម៉ាក PCX ផ្លាកលេខភ្នំពេញ 1HZ2406 ៕

Leave a Reply

Your email address will not be published. Required fields are marked *