នៅថ្ងៃច័ន្ទទី២៩ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ក្នុងបន្ទប់ Oval Office។ កិច្ចពិភាក្សានេះត្រូវបានរំពឹងថា នឹងផ្តោតទៅលើសង្គ្រាមនៅតំបន់ Gaza Strip និងការស្វែងរកផ្លូវឆ្ពោះទៅកិច្ចព្រមព្រៀងសន្តិភាព។
ប្រភពពីសារព័ត៌មានABC។
លេខាធិការសារព័ត៌មានសេតវិមាន Karoline Leavitt បាននិយាយជាមួយសារព័ត៌មានថា លោក Trump បានធ្វើការខិតខំប្រឹងប្រែងដោយមិននឿយហត់ក្នុងការដោះស្រាយសង្គ្រាមនៅហ្គាហ្សា។ លោកស្រីបញ្ជាក់ថា បេសកជនពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា Steve Witkoff បានបញ្ជូនផែនការលម្អិតចំនួន 21 ចំណុចទៅកាន់ភាគីទាំងអស់។
កិច្ចប្រជុំនេះកើតឡើងនៅពេលដែលរដ្ឋបាល Trump កំពុងជៀសវាងបញ្ហាបិទសេតវិមានដោយសារជម្លោះថវិកា។ ពេលដដែលនេះ លោក Trump ក៏ប្រកាសដាក់ពន្ធ 100% លើភាពយន្តដែលផលិតនៅក្រៅសហរដ្ឋអាមេរិកផងដែរ។
បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិ Pete Hegseth នឹងប្រមូលឧត្តមសេនីយ៍រាប់រយនាក់ក្នុងសប្តាហ៍នេះ ដើម្បីថ្លែងអំពីការស្ដារឡើងវិញនូវ “សីលធម៌អ្នកចម្បាំង” ក្នុងកងទ័ពអាមេរិក។
កិច្ចជួបជាមួយ Netanyahu នឹងជាការប្រកួតប្រជែងយ៉ាងសំខាន់សម្រាប់ លោកTrump ដែលព្យាយាមបង្ហាញភាពដឹកនាំរបស់ខ្លួនក្នុងកិច្ចការបរទេស។ បើទោះបីមានការព្រួយបារម្ភថា ភាគីពាក់ព័ន្ធនៅមជ្ឈិមបូព៌ាអាចនឹងពិបាកព្រមព្រៀង ក៏រដ្ឋបាលសេតវិមានជឿជាក់ថា ផែនការថ្មីអាចនាំឱ្យមានជំហានសំខាន់ឆ្ពោះទៅរកសន្តិភាព៕