(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគបាលជំនាញចុះឆ្មក់បង្ក្រាប ទីតាំងក្លឹបមួយកន្លែង ។
ដោយបានឃាត់ខ្លួនមនុស្សជាង ១០០នាក់ នាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចក្លឹបមួយកន្លែង ដែលមានយីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១ រំលងអធាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ។
ដឹកនាំផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលបានឲ្យដឹងថាទីតាំងក្លឹបមួយកន្លែងនេះ គឺមានមនុស្សជាច្រើនចេញចូលនៅទីតាំងនេះរួមមានជនជាតិបរទេសផងដែរ។
ដោយទីតាំងក្លឹប GTនោះ មានការពាក់ព័ន្ធនឹងសារធាតុញៀនផងដែរ។
ក្រោយប្រតិបត្តិការ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនបរទេសជាច្រើននាក់ និងវត្ថុតាងមួយចំនួននាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ បញ្ជាឲ្យស្នងការរាជធានី ខេត្ត បន្តយកចិត្តទុកដាក់បោសសម្អាតពីបញ្ហាគ្រឿងញៀន ជួយដូរមនុស្សជាដើម នៅតាមបណ្ដាទីតាំងក្លឹបកម្សាន្តនិង ខារ៉ាអូខេហាងនានា៕