ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្សប្រហែល 16,000 នាក់ត្រូវបានជម្លៀស ទៅកាន់តំបន់មានសុវត្ថិភាព ដោយសារតែទឹកជំនន់នៅភាគខាងលិច ប្រទេសអេត្យូពី។
ស្រុកចំនួន៤ បានរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទឹកជំនន់ភ្លាមៗ នៅក្នុងតំបន់ Gambella ។
-នេះបើយោងតាមសាជីវកម្មគ្រប់គ្រងការផ្សាយ Fana Broadcasting Corporation (FBC) ដែលគ្រប់គ្រងដោយរដ្ឋ។
យោងតាមការិយាល័យទំនាក់ទំនងប្រចាំតំបន់បានឲ្យដឹងថា ទឹកជំនន់នេះបានធ្វើឲ្យខូចខាតផ្ទះសម្បែង និងវាលស្រែកសិកម្ម ដែលធ្វើឲ្យសហគមន៍ ត្រូវការជំនួយយ៉ាងខ្លាំង។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ត្រូវបានផ្លាស់ប្តូរទីតាំង ទៅកាន់តំបន់ដែលមានសុវត្ថិភាព និងស្ងួតជាងសម្រាប់ពេលបច្ចុប្បន្ននេះ។
អាជ្ញាធរកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីកាត់បន្ថយស្ថានភាពនេះ Gatbel Moon មន្ត្រីគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងតំបន់បានប្រាប់ FBC ។
ទឹកជំនន់នេះគឺជាផ្នែកនៃលំនាំកើតឡើងដដែលៗនៅក្នុងតំបន់ ដោយសារខែសីហាជារដូវវស្សានៅក្នុងប្រទេសអេត្យូពី ។
ដែលជារឿយៗនាំឱ្យមានការជន់លិចធ្ងន់ធ្ងរនៅក្នុងហ្គាំប៊េឡា និងផ្នែកផ្សេងទៀតនៃប្រទេស៕