Update៖ លោក ពូទីន និយាយថា អ៊ុយក្រែនវាយប្រហារឆ្លងដែន ក្នុងបំណងចង់ឱ្យរុស្ស៊ី ចរចាបទឈប់បាញ់ប៉ុណ្ណោះ!

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃចន្ទ(ទី១២ខែសីហា)ថា ការវាយប្រហារដ៏ធំ របស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនោះមក ។
គឺក្នុងបំណងចង់ ឱ្យប្រទេសរុស្ស៊ី ចរចាសន្តិភាព ជាមួយអ៊ុយក្រែនប៉ុណ្ណោះ។

កងកម្លាំងអ៊ុយក្រែន បានវាយលុកឆ្លងព្រំដែនរុស្ស៊ី កាលពីថ្ងៃអង្គារសប្តាហ៍មុន និងបានលុកលុយពាសពេញផ្នែកខាងលិចមួយចំនួននៃតំបន់ ឃើស (Kursk) របស់រុស្ស៊ី។
ជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានបង្ហាញពីភាពទន់ខ្សោយនៃការការពារព្រំដែនរបស់រុស្ស៊ីក្នុងតំបន់នោះ។

លោក Putin នៅក្នុងសុន្ទរកថាសាធារណៈដ៏លម្អិតបំផុតរបស់លោកអំពីការលុកលុយរហូតមកដល់បច្ចុប្បន្នបាននិយាយថា អ៊ុយក្រែន ។
ដោយមានជំនួយពីក្រុមចៅហ្វាយនាយលោកខាងលិច កំពុងព្យាយាមកែលម្អជំហរ របស់ខ្លួនមុនពេលកិច្ចពិភាក្សា៕

Leave a Reply

Your email address will not be published. Required fields are marked *