សេតវិមាន បាននិយាយកាលពីថ្ងៃចន្ទ(ទី១២ ខែសីហា)ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយ ទៅកាន់មេដឹកនាំបារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស។
ដើម្បីរកដំណោះស្រាយ និងពិភាក្សាបន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ា រួមនិងបទឈប់បាញ់ តំបន់ហ្កាហ្សាផងដែរ…!។
នៅក្នុងសេចក្តីថ្លែងការណ៍ រួមដែលចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃចន្ទ ។
មេដឹកនាំនៃប្រទេសទាំង៥ បាននិយាយថា ពួកគេគាំទ្រការអំពាវនាវពីអាមេរិក កាតា និងអេហ្ស៊ីប សម្រាប់ការចរចាជាថ្មី លើបទឈប់បាញ់ហ្កាហ្សា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Biden បានដាក់ចេញនូវសំណើបទឈប់បាញ់បីដំណាក់កាល ។
ដែលក្រុងវ៉ាស៊ីនតោន និងអ្នកសម្រុះសម្រួលក្នុងតំបន់បានព្យាយាមជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ចំណាប់ថ្នូរនៅហ្កាហ្សា ប៉ុន្តែបានជួបឧបសគ្គម្តងហើយម្តងទៀត។
អេហ្ស៊ីប សហរដ្ឋអាមេរិក និងកាតា បានកំណត់ពេលការចរចាបទឈប់បាញ់ថ្មីសម្រាប់ថ្ងៃព្រហស្បតិ៍ (១៥ សីហា) ខាងមុខនេះ។
នៅពេលដែលការប្រយុទ្ធគ្នានៅតែបន្ត ក្រុមហាម៉ាសបានរារែកចំពោះជុំចុងក្រោយនៃកិច្ចចរចារវាងអេហ្ស៊ីប និងកាតា ដែលគ្រោងនឹងធ្វើឡើងនោះ។
ប្រភពពីរដែលស្និទ្ធនឹងក្រុមហាម៉ាសបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមនេះជឿថាការអំពាវនាវថ្មីសម្រាប់កិច្ចចរចាត្រូវបានសម្របសម្រួលជាមុនជាមួយអ៊ីស្រាអែល ។
ដើម្បីរារាំងការឆ្លើយតបពីអ៊ីរ៉ង់ និងក្រុមហេសបូឡាចំពោះការធ្វើឃាតមេដឹកនាំក្រុមដ៏ចម្រូងចម្រាស ដែលជំរុញឱ្យមានការភ័យខ្លាចនៃជម្លោះកាន់តែរីកធំនៅមជ្ឈិមបូព៌ា៕