(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចតែងតែតាមដាន ពិនិត្យមើលរាល់បញ្ហា និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។
សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកទី១៥ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតី ថ្លែងថា កន្លងមក ពលរដ្ឋមានកង្វល់ លើបញ្ហាដីធ្លី បញ្ហាអសន្ដិសុខ សម្ដេចតែងតែប្រាប់ទៅអភិបាលរាជធានី-ខេត្ត ដោះស្រាយភ្លាមៗ។
សម្ដេចបញ្ជាក់ថា ការស្ដាប់កង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងគឺជារឿងសំខាន់៕