អាជ្ញាធរនិយតកម្ម ឱសថរបស់ប្រទេសចិន បានអនុម័ត សម្រេចឱ្យប្រើប្រាស់វ៉ាក់សាំង mRNA ដែលកំណត់គោលដៅលើដុំសាច់ សម្រាប់ការសាកល្បងព្យាបាលដំណាក់កាលទី១..! ។
វ៉ាក់សាំង mRNA ផលិតដោយក្រុមហ៊ុន WestGene Biopharma ដែលមានមូលដ្ឋាននៅទីក្រុង Chengdu ខេត្ត Sichuan វ៉ាក់សាំងនេះ ។
បានទទួលការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក កាលពីខែឧសភា។
-នេះបើយោងតាមសារព័ត៌មានរដ្ឋចិន Xinhua News ។
វ៉ាក់សាំងនេះ ក៏បានបញ្ចប់ការសាកល្បងដំបូង ដោយជោគជ័យសម្រាប់មហារីកបំពង់ច្រមុះ និងមហារីកកូនកណ្តុរ ។
ដែលស្ថិតក្នុងចំណោមមហារីក ដែលភ្ជាប់ទៅនឹង EBV ដែលជាមហារីកក្រុម-I ដែលមានទំនាក់ទំនងជាមួយមហារីកជាង 10 ប្រភេទ រួមទាំងមហារីកក្រពះផងដែរ។
WestGene Biopharma គ្រោងនឹងធ្វើការសាកល្បងព្យាបាលបន្ថែមទៀត ដើម្បីស្វែងរកសក្តានុពលរបស់វ៉ាក់សាំងក្នុងការជំរុញការព្យាបាល ដោយប្រើអង្គបដិប្រាណដុំសាច់៕