តុលាការបោះឆ្នោត របស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) បានប្រកាសជាផ្លូវការថា៖ លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) ជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី ម៉ិកស៊ិក កាលពីខែមិថុនា….!។
ប្រធានតុលាការ បោះឆ្នោត លោកស្រី Monica Soto Fregoso បានប្រគល់សារតាំងដល់លោកស្រី Sheinbaum សម្រាប់ការបោះឆ្នោតជាប្រធានាធិបតី ក្នុងអាណត្តិឆ្នាំ ២០២៤-២០៣០ ។
លោកស្រី Sheinbaum ជាអ្នករូបនិយម និងជាវិស្វករបរិស្ថាន អាយុ៦២ឆ្នាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោត។
ដោយទទួលបានសំឡេង ៥៩,៧% មាន៣២ពិន្ទុ ច្រើនជាងគូប្រជែងរបស់លោកស្រី៕