Update៖ អ៊ីស្រាអែល វាយ​ប្រហារ​លើតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ស្លាប់១៦នាក់ទៀត!

ប្រភពវេជ្ជសាស្រ្ត បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន១៦នាក់ ក្នុងនោះកុមារម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)។

ប្រភពវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យ Al-Aqsa Martyrs Hospital បានប្រាប់ Anadolu ថា មនុស្ស៤នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួស ។
នៅពេលដែលយន្តហោះគ្មានមនុស្សបើក របស់អ៊ីស្រាអែល បុកផ្ទះមួយនៅភាគខាងកើតនៃ Deir al-Balahនៅកណ្តាល ហ្គាហ្សា.!។

ប្រភពបាននិយាយថា មនុស្ស៦ នាក់ទៀត ក្នុងនោះកុមារម្នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលហ្គាហ្សា។

ប្រភពវេជ្ជសាស្រ្តមួយទៀត បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងតំបន់ជាច្រើននៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងក៏បានបណ្តាលឱ្យ ជនជាតិប៉ាឡេស្ទីន ចំនួន៦នាក់ បានស្លាប់ផងដែរ។

កាល​ពី​ថ្ងៃ​អាទិត្យ កងទ័ព​អ៊ីស្រាអែល បាន​ពង្រីក​ការ​វាយ​លុក​លើ​ដី​របស់​ខ្លួន​នៅ Khan Younis ដោយ​ឈាន​ដល់​ទីក្រុង​លំនៅដ្ឋាន Hamad នៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង។

ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស់៕

Leave a Reply

Your email address will not be published. Required fields are marked *