ប្រភពវេជ្ជសាស្រ្ត បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន១៦នាក់ ក្នុងនោះកុមារម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)។
ប្រភពវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យ Al-Aqsa Martyrs Hospital បានប្រាប់ Anadolu ថា មនុស្ស៤នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួស ។
នៅពេលដែលយន្តហោះគ្មានមនុស្សបើក របស់អ៊ីស្រាអែល បុកផ្ទះមួយនៅភាគខាងកើតនៃ Deir al-Balahនៅកណ្តាល ហ្គាហ្សា.!។
ប្រភពបាននិយាយថា មនុស្ស៦ នាក់ទៀត ក្នុងនោះកុមារម្នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលហ្គាហ្សា។
ប្រភពវេជ្ជសាស្រ្តមួយទៀត បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងតំបន់ជាច្រើននៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងក៏បានបណ្តាលឱ្យ ជនជាតិប៉ាឡេស្ទីន ចំនួន៦នាក់ បានស្លាប់ផងដែរ។
កាលពីថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែល បានពង្រីកការវាយលុកលើដីរបស់ខ្លួននៅ Khan Younis ដោយឈានដល់ទីក្រុងលំនៅដ្ឋាន Hamad នៅភាគខាងលិចនៃទីក្រុង។
ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស់៕