ថ្នាក់ដឹកនាំប្រទេសចិន និងវៀតណាម ជួបប្រជុំនៅទីក្រុងប៉េកាំង!

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ស៊ីនហួរ (Xinhua) បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សាជាមួយមេដឹកនាំថ្មី របស់វៀតណាម លោក តូ ឡឹម (To Lam) នៅទីក្រុងប៉េកាំង នាថ្ងៃចន្ទ (១៩ខែសីហា)នេះ ។
ក្នុងដំណើរទស្សនកិច្ច លើកដំបូងចាប់តាំងពីលោក ចូលកាន់តំណែង។

កិច្ចប្រជុំនេះ និងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងល្អរវាងប្រទេសជិតខាងទាំង២។

ចិន ក៏បានបង្ហាញភាពរីករាយ ដែលលោក ឡឹម រើសយកប្រទេសចិនសម្រាប់ការធ្វើដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ខ្លួន ។
ហើយបាននិយាយកាលពីសប្តាហ៍មុនថា នេះឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសារៈសំខាន់ដ៏អស្ចារ្យដែលមេដឹកនាំវៀតណាមយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២។

លោក ឡឹម បានទៅដល់ខេត្តក្វាងចូវ (Guangzhou) ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអាទិត្យ (២៨ សីហា) សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលនឹងរួមបញ្ចូលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) និងមន្ត្រីជាន់ខ្ពស់របស់ចិនផ្សេងទៀត។ កាលពីខែធ្នូកន្លងទៅ ចិន និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើននៅពេលលោក Xi ធ្វើទស្សនកិច្ចនៅវៀតណាម៕

Leave a Reply

Your email address will not be published. Required fields are marked *