អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា មនុស្ស៥០នាក់បានស្លាប់ និង១៥ នាក់ទៀតកំពុងបាត់ខ្លួន នៅល្ងាចថ្ងៃចន្ទ(ទី១៩ខែសីហា)។
បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កឡើងដោយព្យុះទីហ្វុង វាយប្រហារទីក្រុង Zixing នៃខេត្ត Hunan ភាគកណ្តាលប្រទេសចិន…!។
ព្យុះភ្លៀងដែលបង្កឡើង ដោយព្យុះទីហ្វុង Gaemi បានធ្វើឱ្យទីក្រុង Zixing រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីចុងខែកក្កដា ដោយបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។
គ្រោះធម្មជាតិនេះ បានបំផ្លាញផ្ទះជាង១,៧០០ គ្រួសារ និងបណ្តាលឱ្យមានការរអិលបាក់ដី និងការបាក់រលំជាង ៦៥,០០០កន្លែងនៅក្នុងទីក្រុង Zixing ។
មន្ត្រីបាននិយាយថា មនុស្ស ២៣,៤១៩ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់។
ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង នៅទូទាំងទីក្រុង ដែលមានទីតាំងស្ថិតនៅក្នុងដីគោកមួយនេះ។
ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការកសាងឡើងវិញក្រោយគ្រោះមហន្តរាយ កំពុងដំណើរការ៕