អ៊ីរ៉ង់ បិទមជ្ឈមណ្ឌលចំនួន២ ដែលមានទំនាក់ទំនង ជាមួយស្ថានទូតអាល្លឺម៉ង់!

ទីភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការ បាននិយាយថា ស្ថាប័នតុលាការ របស់ប្រទេសអ៊ីរ៉ង់បានបិទសាខាចំនួន២ ដែលមានទំនាក់ទំនងជាមួយ ប្រទេសអាល្លឺម៉ង..!។
ដោយសារតែ សកម្មភាពខុសច្បាប់ និងការក្លែងបន្លំ ផ្នែកហិរញ្ញវត្ថុ នៅក្នុងចលនាតវ៉ា ដោយទីក្រុងប៊ែកឡាំង ជាមួយនឹងការកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់។

សារព័ត៌មាន Mizan បានចេញផ្សាយរូបភាព កាលពីថ្ងៃអង្គារនៃកងកម្លាំងសន្តិសុខ ដែលដកបដា របស់វិទ្យាស្ថានភាសាអាល្លឺម៉ង់ នៃទីក្រុង Tehran ដែលមានទំនាក់ទំនង ជាមួយស្ថានទូតអាល្លឺម៉ង់។

សារព័ត៌មានដដែលបន្ថែមថា លើសពីនេះទៀត មានរបាយការណ៍អំពីការរំលោភបំពានដោយមជ្ឈមណ្ឌលពាក់ព័ន្ធផ្សេងទៀត របស់អាល្លឺម៉ង់ ហើយការស៊ើបអង្កេត លើបញ្ហានេះកំពុងបន្ត។

ការបិទនេះធ្វើឡើង បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បានហាមឃាត់មជ្ឈមណ្ឌលអ៊ីស្លាមមួយ នៅក្នុងទីក្រុង Hamburg កាលពីខែកក្កដាកន្លងទៅនេះ។

គួរបញ្ជាក់ថា កាលពីខែកក្កដា ប្រទេសអាល្លឺម៉ង់ បានហាមឃាត់មជ្ឈមណ្ឌលអ៊ីស្លាម Hamburg (IZH) និងអង្គការបុត្រសម្ព័ន្ធរបស់វា ក្រោមហេតុផលថា ការបន្តគោលដៅអ៊ីស្លាមនិយមជ្រុលនិយម នេះបើយោងតាមក្រសួងមហាផ្ទៃ។

ក្រសួងបាននិយាយថា មជ្ឈមណ្ឌលនេះបានធ្វើសកម្មភាពជាតំណាងផ្ទាល់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ហើយបានព្យាយាមនាំមកនូវបដិវត្តន៍ឥស្លាមនៅក្នុងប្រទេសអាល្លឺម៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *