ជំនន់ទឹកភ្លៀង នៅភាគឦសាននៃប្រទេសចិន ស្លាប់១១នាក់និងបាត់ខ្លួន១៤នាក់!

ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបាននិយាយកាលពីថ្ងៃសុក្រ(ទី២៣ខែសីហា)ថា យ៉ាងហោចណាស់មនុស្ស១១ នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀតបាត់ខ្លួន ។
ដោយសារភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ វាយប្រហារខេត្ត Liaoning ភាគឦសាននៃប្រទេសចិន…!។

សារព័ត៌មានរដ្ឋ Global Times បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានទឹកជំនន់នៅ Huludao ក្នុងខេត្តជាប់មាត់សមុទ្រក៏បានប៉ះពាល់ ដល់មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ផងដែរ។

រហូតមកដល់ពេលនេះ មនុស្សចំនួន 188,757 នាក់បានរងផលប៉ះពាល់ ជាមួយនឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធប្រហែល1.45 ពាន់លានដុល្លារ។

មន្ត្រី​សង្គ្រោះ ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​តស៊ូ​ជម្លៀស អ្នក​រង​គ្រោះ​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព។

កាលពីថ្ងៃព្រហស្បតិ៍ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក៏បានរំខានដល់សេវាកម្មផ្លូវដែក និងជើងហោះហើរនៅក្នុងខេត្ត Guangdong ។
ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយអាជ្ញាធរបានជម្លៀសមនុស្សជាង 86,000 នាក់ទៅកាន់ទីទួលសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *