ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបាននិយាយកាលពីថ្ងៃសុក្រ(ទី២៣ខែសីហា)ថា យ៉ាងហោចណាស់មនុស្ស១១ នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀតបាត់ខ្លួន ។
ដោយសារភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ វាយប្រហារខេត្ត Liaoning ភាគឦសាននៃប្រទេសចិន…!។
សារព័ត៌មានរដ្ឋ Global Times បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានទឹកជំនន់នៅ Huludao ក្នុងខេត្តជាប់មាត់សមុទ្រក៏បានប៉ះពាល់ ដល់មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ផងដែរ។
រហូតមកដល់ពេលនេះ មនុស្សចំនួន 188,757 នាក់បានរងផលប៉ះពាល់ ជាមួយនឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធប្រហែល1.45 ពាន់លានដុល្លារ។
មន្ត្រីសង្គ្រោះ ត្រូវបានគេរាយការណ៍ថាកំពុងតស៊ូជម្លៀស អ្នករងគ្រោះទៅកាន់កន្លែងមានសុវត្ថិភាព។
កាលពីថ្ងៃព្រហស្បតិ៍ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក៏បានរំខានដល់សេវាកម្មផ្លូវដែក និងជើងហោះហើរនៅក្នុងខេត្ត Guangdong ។
ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយអាជ្ញាធរបានជម្លៀសមនុស្សជាង 86,000 នាក់ទៅកាន់ទីទួលសុវត្ថិភាព៕