សារព័ត៌មានបារាំង បានចេញផ្សាយថា លោក Durov ដែលជាម្ចាស់ និងជានាយកប្រតិបត្តិ Telegram បានបទបរាជ័យ ក្នុងការសម្របសម្រួលកម្មវិធី។
ដែលអនុញ្ញាតឱ្យ អ្នកប្រើប្រាស់ ធ្វើសកម្មភាព ឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មដែលបានរៀបចំ។
ប្រព័ន្ធផ្សព្វផ្សាយបារាំង TF1 និង BFM បានអះអាងថា ការស៊ើបអង្កេត លើបញ្ហាខ្វះអ្នកត្រួតពិនិត្យនៅលើប្រព័ន្ធ Telegram។
ហើយប៉ូលិសបារាំង ចាត់ទុកថា ស្ថានការណ៍បែបនេះ បានអនុញ្ញាតឱ្យសកម្មភាពខុសច្បាប់ដូចជា ក្លែងបន្លំ ការជួញដូរ ប្រព្រឹត្តទៅទាំងគ្មានការក្រោតក្រែងនៅលើ Telegram។
-សូមជម្រាបថា លោក Pavel Durov ម្ចាស់និងនាយកប្រតិបត្តិកម្មវិធីផ្ញើសារល្បីរបស់ពិភពលោក Telegram ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។
ប្រព័ន្ធ Telegram ឥឡូវនេះមានអ្នកប្រើប្រាស់ ជាប្រចាំរហូតដល់ ៩០០លាននាក់៕