(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួន លោក គុយ វ៉ាត ម្ចាស់ហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត។
ករណីចេញសែកស្អុយ គ្មានសាច់ប្រាក់ និងបទឆបោក។
-នេះបើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
-បើតាមប្រភពលោក គុយ វ៉ាត បានរងបណ្តឹងជាច្រើន ហើយសមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក គុយ វ៉ាត ទៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី២៦.០៨.២០២៤៕