សមាគមឧកញ៉ាកម្ពុជា បញ្ជាក់ថាលោក គុយ វ៉ាត ពុំមានគោរមងារជា «ឧកញ៉ា»នោះឡើយ!

(ភ្នំពេញ)៖ ក្រោយមានការបង្ហោះថា លោក គុយ វ៉ាត ថៅកែហាង Park Coffee និងមានងារជា«ឧកញ៉ា» ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធ ករណីចេញសែកស្អុយ និងឆបោក នោះមក…!។

-នៅថ្ងៃទី២៥.០៨.២០២៤ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា លោក គុយ វ៉ាត មិនមានគោរមងារជា«ឧកញ៉ា»នោះទេ។

សូមជម្រាបថា លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន VTrust Group ចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ២០០៣។
ក្រុមហ៊ុនដំបូងដែលលោក បើក ដំណើរការ គឺក្រុមហ៊ុន Atech IT Solutions បន្ទាប់មក ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន អចលន ទ្រព្យ VTrust Property Co., Ltd រោង ម៉ាស៊ីនកិនថ្ម នៅ ខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និង ក្រុមហ៊ុន Vtrust Appraisal Co., Ltd។

នៅឆ្នាំ ២០០៨ លោក បាន វិនិយោគ ទៅលើក្រុមហ៊ុនចំនួន២ បន្ថែមទៀត។
គឺ ក្រុមហ៊ុន Impact Digital Advertising និង ក្រុមហ៊ុន Phnom Penh Security Plc។

បើតាមប្រភពលោក គុយ វ៉ាត បានរងបណ្តឹងជាច្រើន ហើយសមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក គុយ វ៉ាត ទៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី២៦.០៨.២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *