(ឧត្តរមានជ័យ)៖ បន្ទាប់ពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ ចេញ”សេចក្ដីថ្លែងការណ៍”ដោយបដិសេធចោល ចំពោះការចុះផ្សាយ របស់សារព័ត៌មានចំនួន៥ស្ថាប័ន និងបដិសេធចោល.រាល់ការលើកឡើង របស់ជនត្រូវចោទឈ្មោះ ដុង ស្រីមុំ នោះមក.!។
-នៅថ្ងៃទី២៤.០៨.២០២៤ លោកស្រី ដុង ស្រីមុំ បានចេញលិខិតបដិសេធចំពោះ”សេចក្ដីថ្លែងការណ៍”របស់តុលាការខេត្តឧត្ដរមានជ័យ.!។
-ដោយថា ករណីដែលតុលាការបដិសេធថា ការឃុំខ្លួនលោកស្រី ពុំបានទាមទារយកប្រាក់ជាថ្នូរ នឹងការដោះលែង ហើយថា លោកស្រី ពុំមានភស្តុតាង ឬឯកសារអ្វីបញ្ជាក់…?។
-ជាការឆ្លើយតបលោកស្រី សូមបញ្ជាក់ថា នាងខ្ញុំមានឯកសារ ផ្ទេរលុយកុង ABA ទឹកប្រាក់ចំនួន ១២.៥០០$(មួយម៉ឺនពីរពាន់ប្រាំរយដុល្លារ) អោយទៅឈ្មោះ អ៊ុំ ប៉ែនពិសិដ្ឋ ជាមេធាវីការពារក្តីអោយខ្ញុំ ហើយក៏ត្រូវជាប្អូនប្រុសរបស់លោក អ៊ុំ ចាន់ថុល ប្រធានតុលាការ ខេត្តឧត្ដរមានជ័យ! ។
-ឆ្លើយតបនិងការលើកឡើងនេះ នៅព្រឹកទី២៥.០៨.២០២៤ លោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ បានថ្លែងប្រាប់«ដើមរាំង»ថា លុយដែលលោកទទួល ជាសេវាការពារក្ដី និងទុកតម្កល់នៅតុលាការ.មានឯកសារ….!។ក្នុងនោះ លោកមេធាវី ក៏បានរុញឱ្យទៅពិនិត្យ សេចក្ដីថ្លែងការណ៍ របស់តុលាការ។
-ចំពោះសំនួរថា តើថ្លៃសេវាមេធាវីចំនួន១.៤០០ដុល្លារ និង ៥០០ដុល្លារទៀតនោះ យ៉ាងម៉េចវិញ.?។
មួយវិញទៀតលុយចំនួន៥.០០០ដុល្លារ ដែលសល់ពីការតម្កល់នៅតុលាការ ជាថ្លៃសេវាមេធាវី ដែរឬយ៉ាងណា…?។
-ត្រង់ចំណុចនេះ លោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ បានឆ្លើយថា ជាថ្លៃសេវាមេធាវី…!! ។
-បើតាមការបំភ្លឺរបស់លោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ អញ្ចឹងសេវាការពារក្ដីរបស់លោក ថ្លៃខ្ពស់កប់ពពកដែលមិននឹកស្មានដល់ សរុបចំនួន ៦.៩០០ដុល្លារ…!។
-ក្រោយលោកមេធាវី បកស្រាយបែបនេះ…!
-ស្រាប់តែលោក ស៊ុន ហ៊ាយ ស្វាម៉ីរបស់លោកស្រី ដុង ស្រីមុំ បានអះអាងប្រាប់«ដើមរាំង»នៅព្រលប់ទី២៥.០៨.២០២៤ថា ការលើកឡើងរបស់ លោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ គ្រាន់តែជាការដោះសារ យករួចខ្លួនប៉ុណ្ណោះ…!។
ដោយលោកថា ខ្ញុំគ្មានមូលហេតុអ្វី ដែលទៅជួល មេធាវី តម្លៃ ៥.០០០ដុល្លារនោះទេ។
លោក ស៊ុន ហ៊ាយ ក៏បានផ្ដាំទៅលោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ ផងដែរថា បើខ្ញុំជួលលោក អ៊ុំ ប៉ែនពិសិដ្ឋ មកការពារក្ដី ក្នុងតម្លៃ៥.០០០ដុល្លារមែន! សូមបង្ហាញឯកសារ កុងត្រាមក កុំចេះតែឆ្លើយដោះសារ…!។
-លោក ស៊ុន ហ៊ាយ បញ្ជាក់យ៉ាងដូច្នេះថា លុយដែលលោកនិងក្រុមគ្រួសារ ប្រគល់ឱ្យតុលាការខេត្តឧត្ដរមានជ័យ ចំនួន ១២.៥០០ដុល្លារ តាមរយៈលោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ ជាថ្នូរនឹងការដោះលែងប្រពន្ធលោក ឱ្យនៅក្រៅឃុំ ជារឿងពិត ១០០%។-ក្នុងនោះ លុយចំនួន ៧.៥០០ដុល្លារ គឺទុកតម្កល់នៅតុលាការ សម្រាប់សងដើមបណ្ដឹង និងលុយ ៥.០០០ដុល្លារទៀត គឺប្រគល់ឱ្យមន្ត្រីអ្នកអនុវត្តនីតិវិធី ក្នុងការអនុញ្ញាតឱ្យ ប្រពន្ធរបស់លោកឈ្មោះ ដុង ស្រីមុំ បាននៅក្រៅឃុំ…!។
លោក ស៊ុន ហ៊ាយ បញ្ជាក់ច្បាស់ៗថា ថ្លៃសេវាមេធាវី ដែលខ្លួនបានជួលលោក អ៊ុំ ប៉ែនពិសិដ្ឋ មកការពារក្ដី ចំនួន២លើក សរុបចំនួន ១៩០០ដុល្លារប៉ុណ្ណោះ! ។
-ដោយលើកទី១ចំនួន ១.៤០០ដុល្លារ និងលើកទី២ ចំនួន ៥០០ដុល្លារទៀត…!។
-រីឯលោក តេង សាម៉ៃ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់«ដើមរាំង»ថា ខ្លឹមសារនៃការបកស្រាយ គឺមាននៅក្នុង”សេចក្ដីថ្លែងការណ៍”ហើយ!។
អ្នកនាំពាក្យរូបនេះ ក៏បានបដិសេធដែរថា ការងាររវាងមេធាវី និងឈ្មោះដុង ស្រីមុំ គឺលោកពុំបានដឹងទេ.! ។
-ចំពោះលោក ហែល ឆេងហុង អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់«ដើមរាំង»ថា ការបដិសេធរបស់លោកស្រី ដុង ស្រីមុំ ជាសិទ្ធបុគ្គលរបស់គាត់!។
-ចំពោះសំនួរថា តើតុលាការ នឹងមានវិធានការបែបណាបន្តទៀត..?។
-ត្រង់ចំណុចនេះលោក ហែល ឆេងហុង បានឆ្លើយថា ខ្ញុំពុំទាន់ដឹងទេ ព្រោះពុំមានការណែនាំ ឬបទបញ្ជាណាមួយឡើយ..!។
-សូមជម្រាបថា ស្ដ្រីត្រូវចោទឈ្មោះ ដុង ស្រីមុំ អាយុ៣៣ឆ្នាំ និងប្តីឈ្មោះ ស៊ុន ហ៊ាយ ភេទប្រុសអាយុ៥៩ឆ្នាំ នៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ.!។
ពួកគាត់បានប្ដឹងទៅ«ប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម”អគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងយុត្តិធម៌”ក្រសួងយុត្តិធម៌”អង្គភាពប្រឆាំងអំពើពុករលួយ”និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ដើម្បីឱ្យថ្នាក់ដឹកនាំ ចាត់វិធានការស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការអនុវត្តនីតិវិធី ពាក់ព័ន្ធលុយកាក់ស៊ីនិងសូក.ជាដើម។ល។
-នេះបើយោងតាមបណ្ដឹង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤!។
នៅក្នុងបណ្ដឹងនោះលោកស្រី ដុង ស្រីមុំ និងស្វាម៉ី បានសម្ដែងការឈឺចាប់និងកំពុងដង្ហើយរកយុត្តិធម៌.!។
-ដោយលោកស្រីអះអាងថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នាងខ្ញុំបានចូលខ្លួន តាមដីកាកោះ របស់លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធ នឹងករណីដែលកូនតុងទីន ប្តឹងនាងខ្ញុំពីបទ(ឆបោក)និង(រំលោភទំនុកចិត្ត)។
តែនៅពេលឆ្លើយបំភ្លឺលោក ប៉េង ម៉េងគ័ង ពុំបានស្តាប់នៃការឆ្លើយបំភ្លឺរបស់នាងខ្ញុំឡើយ ដោយថា នាងខ្ញុំជាមនុស្សរឹងទទឹង ហើយបានឱ្យសមត្ថកិច្ចចាប់ខ្លួននាងខ្ញុំ ទៅឃុំខ្លួនរយៈពេល៤៨ម៉ោង!។
ទាំងដែលក្នុងអង្គហេតុជាក់ស្តែងកូនតុងទីន ដែលបានប្តឹងនាងខ្ញុំ បានបំភ្លៃអង្គហេតុ និងពុំមានភស្តុតាងបញ្ជាក់ឡើយ ហើយអ្នកដែលជំពាក់ប្រាក់តុងទីន ពិតប្រាកដ គឺជាកូនតុងទីន ដែលបានប្តឹងនាងខ្ញុំ ហើយនាងខ្ញុំក៏មាន ភស្តុតាង បញ្ជាក់ផងដែរ.!។
លោកស្រីបន្តថា ក្នុងពាក្យបណ្ដឹង ដែលបានប្តឹងនាងខ្ញុំ មានកូនតុងទីន ខ្លះនាងខ្ញុំពុំដែលបានស្គាល់ឡើយ។
នៅពេលឃុំខ្លួននាងខ្ញុំបាន ៤៨ម៉ោង ឯកឧត្តម អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ បានឱ្យសមត្ថកិច្ចនាំខ្លួននាងខ្ញុំ មកឆ្លើយបំភ្លឺ ។
ហើយឯកឧត្តម ចៅក្រមស៊ើបសួរ បានឱ្យនាងខ្ញុំ បង់ប្រាក់ចំនួន៣០.លានរៀល ដើម្បីជាថ្នូរនឹងការដោះលែងនាងខ្ញុំវិញ..!។
-តែនាងខ្ញុំពុំព្រមឡើយ ហើយចៅក្រមស៊ើបសួរ បានឱ្យសមត្ថកិច្ចនាំខ្លួននាងខ្ញុំ ទៅឃុំនៅពន្ធនាគារបន្តទៀត រយៈពេល០១ខែ…!។
នៅពេលនាងខ្ញុំ កំពុងជាប់ក្នុងពន្ធនាគារ ឯកឧត្តម អ៊ុំ ចាន់ថុន ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ បានឱ្យនាងខ្ញុំយកប្រាក់ចំនួន៥០,លានរៀល ជាថ្នូរនឹងការឱ្យនាងខ្ញុំ នៅក្រៅឃុំនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
-លោកស្រី ដុង ស្រីមុំ បញ្ជាក់យ៉ាងច្បាស់ថា ទឹកប្រាក់ចំនួន៥០,លានរៀលខាងលើ..!។
គឺចំនួន ៣០,លានរៀល ដាក់តម្កល់សម្រាប់សងទៅខាងដើមបណ្ដឹង និង ទឹកប្រាក់ចំនួន ២០,លានរៀលទៀត សម្រាប់ធ្វើការដោះស្រាយ ឱ្យទៅផ្នែកតុលាការ ជាថ្នូរនឹងការដោះលែង ឱ្យលោកស្រី បាននៅក្រៅឃុំ…!។
-លោកស្រីបន្ថែមថា ដោយរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំងបែបនេះ ប្តីរបស់ នាងខ្ញុំ បានស្វះស្វែងរកមេធាវី ហើយក៏បានពឹងពាក់លោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ ធ្វើជាមេធាវីការពារសិទ្ធិឱ្យ នាងខ្ញុំ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៥១ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។
ហើយបានបង់សេវាមេធាវី ជូនលោកមេធាវីចំនួន ១.៤០០ដុល្លារ តែលោកមេធាវីរូបនេះ ពុំបានបំពេញកាតព្វកិច្ចការពារ សិទ្ធិឱ្យនាងខ្ញុំឡើយ។
ស្រាប់តែនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាងខ្ញុំបានទទួលសាលក្រមកាត់កំបាំងមុខ លេខ ៨៣ “ខ”/២៥៥ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តឧត្តរមានជ័យ។
ដោយសម្រេចផ្តន្ទាទោសនាងខ្ញុំកំណត់រយៈពេល០២ឆ្នាំ និងសងសំណងដល់ដើមបណ្ដឹងចំនួន ៩១,៥០០,០០០រៀល (កៅសិបមួយលានប្រាំសែនរៀលគត់) ពីបទ «ឆបោក និងរំលោភលើទំនុកចិត្ត»។
លោកស្រីបញ្ជាក់ទៀតថា ការសម្រេចរបស់តុលាការ បែបនេះ គឺអយុត្តិធម៌បំផុត ចំពោះខ្លួន ហើយធ្វើឱ្យគាត់ឈឺចាប់ខ្លាំងបំផុត ដែលជួបនូវ៖ រឿងអយុត្តិធម៌ខ្លាំងបែប នេះ។
លោកស្រី ដុង ស្រីមុំ បញ្ជាក់និងអះអាងថា ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ និងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង បានឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងអង្គភាពតុលាការខេត្តឧត្តរមានជ័យ។
-ចំពោះលោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ ជាមេធាវីការពារក្តីឱ្យនាងខ្ញុំ គាត់គ្រាន់តែជាអ្នកឈរឈ្មោះ ការពារក្តីឱ្យនាងខ្ញុំតែប៉ុណ្ណោះ ។
តែការដោះស្រាយសំណុំរឿងក្តីនេះ ជំនួសដោយលោកមេធាវី វណ្ណា កាណាន់ ទៅវិញ ធ្វើឱ្យរឿងក្តីនេះមានការជ្រួលច្របល់ពេញអង្គភាព ដោះស្រាយមិនចេញ…!។
បន្ថែមពីនេះ នៅពេលនាងខ្ញុំដាក់ពាក្យបណ្តឹង ទៅលើកូនតុងទីនវិញ គឺអយ្យការពុំបានចាត់ការ លើនីតិវិធីសំណុំរឿង ព្រហ្មទណ្ឌលេខ ១១៩ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឡើយ ។
ហើយនៅពេលនោះនាងខ្ញុំ ក៏បានពឹងពាក់លោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ ម្តងទៀត អស់ទឹកប្រាក់ចំនួន ៥០០ ដុល្លារ សម្រាប់ដំណើរការនីតិវិធីរឿងក្តី។
-ជុំវិញរឿងនេះ ទាំងលោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ និងអ្នកនាំពាក្យ គឺបានបកស្រាយដូចខាងលើហើយ…!។
-យ៉ាងណាក៏ដោយ«ដើមរាំង» ផ្សព្វផ្សាយទៅតាមប្រភព.និងបានធ្វើបទសម្ភាសន៍ភាគីពាក់ព័ន្ធ.ហើយក៏បានផ្សព្វផ្សាយលិខិតបំភ្លឺ ដើម្បីឱ្យមានចំលើយទាំងសងខាង ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន…!។
ក្នុងនោះ«ដើមរាំង»មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីឡើយ ខណៈស្ដ្រីត្រូវចោទ រួមនិងស្វាម៉ី កំពុងដង្ហើយរកយុត្តិធម៌៕