Update៖ រុស្ស៊ីវាយប្រហារតាមអាកាស មកលើអ៊ុយក្រែន ស្លាប់៨នាក់ និងរបួស៤០នាក់!

ក្រុមមន្ត្រីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ(ទី២៥ ខែសីហា)ថា យ៉ាងហោចណាស់ មនុស្ស៨នាក់បានស្លាប់ និងជាង៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាស របស់រុស្ស៊ី ពេញមួយយប់ មកលើតំបន់ព្រំដែន នៃប្រទេសអ៊ុយក្រែន..!។

លោក Mykola Oleshchuk មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន អះអាងតាម Telegram ថា រុស្ស៊ី បានធ្វើការវាយប្រហារដោយកាំជ្រួចពេញ១យប់ នៅតាមតំបន់ព្រំដែននៃ Chernihiv, Sumy, Kharkiv និង Donetsk ។

លោក​បាន​អះអាង​ថា កាំជ្រួច​ទាំង​នោះ ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់ Voronezh និង Rostov របស់​រុស្ស៊ី ។
ដោយ​លោក​បាន​បន្ថែម​ថា កាំជ្រួច​ភាគ​ច្រើន មិន​អាច​ទៅ​ដល់​គោលដៅ ដែល​បាន​គ្រោង​ទុក…!។

លោក​និយាយ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​រុស្ស៊ី ៨គ្រឿង​ក្នុង​ចំណោម ៩គ្រឿង​ក៏​ត្រូវ​បាន​ស្ទាក់​ចាប់​នៅ​តំបន់ Mykolaiv ភាគ​ខាង​ត្បូង​ផង​ដែរ។

នៅលើ Telegram អភិបាលក្រុង Mykolaiv លោក Vitaliy Kim បានរាយការណ៍ថា អគារលំនៅដ្ឋាន និងពាណិជ្ជកម្មចំនួន១៥ ត្រូវបានខូចខាត ។
ដោយសារកំទេចកំទីពីយន្តហោះគ្មានមនុស្សបើក ដែលត្រូវបានបាញ់ទម្លាក់។

នៅតំបន់ Donetsk អភិបាល Vadym Filashkin ដំបូងឡើយបានប្រកាសថា មនុស្ស៧នាក់បានស្លាប់ និង១៥នាក់រងរបួសនៅក្នុងស្រុកចំនួន ៣ផ្សេងគ្នា រួមទាំង Kramatorsk ដែលមនុស្សពីរនាក់បានរងរបួស។

ក្រោយមក Filashkin បានប្រកាសថា ចំនួនអ្នករងរបួសនៅ Kramatorsk បានកើនឡើងដល់៤ នាក់ ។
ដោយបង្ហាញថា ពួកគេទាំងអស់ជាអ្នកកាសែតដែលធ្វើការឱ្យទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរងរបួសបន្ទាប់ពីកាំជ្រួចបានវាយប្រហារសណ្ឋាគារមួយនៅក្នុងមជ្ឈមណ្ឌលរដ្ឋបាលរបស់ស្រុក។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន Heorhii Tykhyi បានអំពាវនាវឱ្យសហគមន៍ពិភពលោកថ្កោលទោសការវាយប្រហារបែបនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X.ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានប្រកាសថា ខ្លួនបើកការស៊ើបអង្កេត លើការវាយប្រហារនេះ។

រដ្ឋបាលយោធាក្នុងតំបន់ Sumy បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅលើ Telegram ដោយនិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់ និង១៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយកាំជ្រួចនៅក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *