នាវាកងទ័ពម៉ាឡេស៊ី បានលិចនៅឆ្នេរសមុទ្រ Johor ហើយបុគ្គលិកទាំងអស់ត្រូវបានសង្រ្គោះ!

នាវា របស់កងទ័ពជើងទឹកម៉ាឡេស៊ី ១គ្រឿង បានលិចនៅឆ្នេរសមុទ្ររដ្ឋ ចូហ័រ (Johor) កាលពីថ្ងៃអាទិត្យ (២៥ ខែសីហា)។
ខណៈសមាជិកនាវិកទាំងអស់ មានសុវត្ថិភាព។
កងនាវាចរម៉ាឡេស៊ី (TDLM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអាទិត្យថា៖ នាវា ខេឌី ពិនដេកា (KD Pendekar) បានលិចនៅម៉ោង ៣:៥៤នាទីរសៀល ចម្ងាយ ២ម៉ាយល៍ណត់ ពីភាគអាគ្នេយ៍នៃឆ្នេរ តានចុង ពិនយូសប (Tanjung Penyusop) ក្នុងទីក្រុង កូតាទីងហ្គី (Kota Tinggi)។

កងទ័ពជើងទឹកបានបន្តថា សមាជិកនាវិកទាំង ៣៩នាក់ត្រូវបានជួយសង្គ្រោះ ។
មុនពេលដែលនាវាត្រូវបានលិចក្នុងទឹកទាំងស្រុង និងមិនមានការរាយការណ៍ពីអ្នករងរបួសទេ ហើយនាវានោះត្រូវគេជឿថាបានបុកវត្ថុរឹងម្យ៉ាងនៅក្រោមទឹក បណ្តាលឱ្យលេចធ្លាយ និងទឹកហូរចូលខាងក្នុងភ្លាមៗយ៉ាងលឿន។

ការលេចធ្លាយនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា ដែលហូរយ៉ាងឆាប់រហ័សបើទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង និងរក្សាលំនឹងនាវាក៏ដោយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា KD Pendekar ដែលជានាវាល្បឿនលឿនសាងសង់ក្នុងប្រទេសស៊ុយអែត ត្រូវបានដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ១៩៧៩។

ដោយមានប្រវែង ៤៣,៦ម៉ែត្រ នាវានោះត្រូវបានបំពាក់ដោយកាំភ្លើងធំ បូហ្វរ កាណុងទំហំ ៥៥មីលីម៉ែត្រ (Bofors 57mm) កាំភ្លើងបូហ្វរ កាណុងទំហំ ៤០មីលីម៉ែត្រ និងមីស៊ីលប្រឆាំងនាវា អ៊ិចហ្សូសេត (Exocet)៕

Leave a Reply

Your email address will not be published. Required fields are marked *