(ភ្នំពេញ)៖ នៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាយើងមានសុខសន្តិភាព ហើយអ្វីដែលប្រជាជនយើងត្រូវធ្វើ ។
គឺត្រូវចូលរួមបណ្តុះបណ្តាលកូនចៅរបស់យើងឱ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់ដើម្បីការពារជាតិរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងបរិបទបច្ចុប្បន្ននេះ យើងអាចធ្វើការការពារជាតិរបស់យើងបាន តាមរយៈចំណេះដឹងរបស់យើងជាជាងការពារដោយចុងអាវុធដូចដែលប្រទេសយើងធ្លាប់ឆ្លងកាត់កាលពីអតីតកាល។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ការចូលរួមបង្កើតកូនចៅឱ្យបានច្រើន ក៏ជាការចូលរួមចំណែកមួយក្នុងការបង្កើនធានធានមនុស្សផងដែរ៕