ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្ន របស់ប្រទេសនីហ្សេរីយ៉ា បាននិយាយកាលពីថ្ងៃចន្ទ(ទី២៦ ខែសីហា)ថាចំនួនអ្នកស្លាប់ នៅក្នុងប្រទេសនីហ្សេរីយ៉ា ។
ដោយសារទឹកជំនន់ ចាប់តាំងពីថ្ងៃទី១៦ ខែសីហា រហូតពេលនេះ បានកើនឡើងដល់៤៩ នាក់ហើយ ខណៈមនុស្ស៤៧០នាក់ទៀត បានរងរបួស…!។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) បានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទ បានបង្ហាញថា រដ្ឋភាគខាងជើងនៃ Jigawa, Adamawa និង Taraba ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។
យោងតាមទីភ្នាក់ងារនេះ បានឱ្យដឹងថា មនុស្សសរុបចំនួន 43,519 នាក់ត្រូវបានផ្លាស់ទីលំនៅដោយទឹកជំនន់។
លោក Ezekiel Manzo អ្នកនាំពាក្យ NEMA បានប្រាប់ Anadolu ថា ទីភ្នាក់ងារបាននឹងកំពុងតាមដានឧប្បត្តិហេតុទឹកជំនន់ដែលកំពុងកើនឡើងនៅទូទាំងប្រទេស។
លោកបានមានប្រសាសន៍ថា ក្រុមត្រួតពិនិត្យ NEMA កំពុងវាយតម្លៃស្ថានភាពទឹកជំនន់ ជាពិសេសបន្ទាប់ពីការប្រកាសអាសន្នទាក់ទងនឹងការកើនឡើងកម្ពស់ទឹក។
គួរជម្រាបថា ទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់ និងបានជម្លៀសមនុស្សរាប់ពាន់នាក់នៅទូទាំងភាគខាងលិច និងអាហ្វ្រិកកណ្តាលក្នុងខែសីហា រួមទាំងនៅក្នុងប្រទេស Burkina Faso ម៉ាលី នីហ្សេរីយ៉ា និងឆាដ ក៏ដូចជានីហ្សេរីយ៉ាផងដែរ៕