(ភ្នំពេញ)៖ ប្រភពបានអោយដឹងថា សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនលោកផ្កាយ៣ ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធបណ្ដឹងរបស់ជនរងគ្រោះ ដែលបានប្ដឹងពីបទ រំលោភទំនុកចិត្ត ប្រេីប្រាស់ឯកសារក្លែងក្លាយ និងក្លែងបន្លំឯកសារសាធារណៈ លក់ដីខ្យល់ជាង ៣លានដុល្លារ។
ដោយព្រឹកទី២៧.០៨.២០២៤ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
-ពាក់ព័ន្ធការឃាត់ខ្លួននេះ លោក សំវិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់«ដើមរាំង»នៅព្រឹកទី២៧.០៨.២០២៤ថា ក្នុងនាមជាអ្នកនាំពាក្យ លោកពុំបានដឹងទេចំពោះការឃាត់ខ្លួននេះ៕