ចិន ទាមទារឱ្យអាមេរិក បញ្ឈប់ការផ្ដល់ជំនួយយោធាដល់ កោះតៃវ៉ាន់!

អនុប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន លោក ចាង យូសា (Zhang Youxia) បានស្នើឱ្យ ទីក្រុងវ៉ាស៊ីនតោន បញ្ឈប់កិច្ចសហប្រតិប​ត្តិការយោធាជាមួយកោះតៃវ៉ាន់ និងគោរពផលប្រយោជន៍ស្នូល របស់ប្រទេសចិន…!។

ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ លោក ចាង ។
បានទាម​ទារ​ឱ្យអាមេរិក បញ្ឈប់ការឃុបឃិតផ្នែកយោធារបស់ខ្លួនជាមួយកោះ​តៃ​វ៉ាន់ ។

លោក Zhang បានបន្ថែមថា បញ្ហាកោះតៃវ៉ាន់ ដែលត្រូវបានទីក្រុង​ប៉េ​កាំង មើលឃើញថា ជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ។
គឺជា មូលដ្ឋានគ្រឹះ នយោបាយនៃទំនាក់ទំនងចិន-អាមេរិក និងជាបន្ទាត់​ក្រហមលេខ១ ដែលមិនត្រូវឆ្លងកាត់។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំង តែងតែព្យាយាមរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។
ប៉ុន្តែបានព្រមានថា រឿងនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើមានការប៉ុនប៉ងបំបែក​កោះ​តៃវ៉ាន់ចេញពីប្រទេសនេះ។

លោក ចាង បាននិយាយថា បេសកកម្ម និងកាតព្វកិច្ចរបស់កងទ័ពរំដោះប្រជាជនចិន គឺដើម្បីប្រឆាំងដាច់ខាតចំពោះពពួកអ្នកគាំទ្រនូវអ្វីដែលហៅថាឯករាជ្យភាពរបស់តៃវ៉ាន់ និងជំរុញការបង្រួបបង្រួមជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *