អនុប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន លោក ចាង យូសា (Zhang Youxia) បានស្នើឱ្យ ទីក្រុងវ៉ាស៊ីនតោន បញ្ឈប់កិច្ចសហប្រតិបត្តិការយោធាជាមួយកោះតៃវ៉ាន់ និងគោរពផលប្រយោជន៍ស្នូល របស់ប្រទេសចិន…!។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ លោក ចាង ។
បានទាមទារឱ្យអាមេរិក បញ្ឈប់ការឃុបឃិតផ្នែកយោធារបស់ខ្លួនជាមួយកោះតៃវ៉ាន់ ។
លោក Zhang បានបន្ថែមថា បញ្ហាកោះតៃវ៉ាន់ ដែលត្រូវបានទីក្រុងប៉េកាំង មើលឃើញថា ជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ។
គឺជា មូលដ្ឋានគ្រឹះ នយោបាយនៃទំនាក់ទំនងចិន-អាមេរិក និងជាបន្ទាត់ក្រហមលេខ១ ដែលមិនត្រូវឆ្លងកាត់។
លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំង តែងតែព្យាយាមរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។
ប៉ុន្តែបានព្រមានថា រឿងនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើមានការប៉ុនប៉ងបំបែកកោះតៃវ៉ាន់ចេញពីប្រទេសនេះ។
លោក ចាង បាននិយាយថា បេសកកម្ម និងកាតព្វកិច្ចរបស់កងទ័ពរំដោះប្រជាជនចិន គឺដើម្បីប្រឆាំងដាច់ខាតចំពោះពពួកអ្នកគាំទ្រនូវអ្វីដែលហៅថាឯករាជ្យភាពរបស់តៃវ៉ាន់ និងជំរុញការបង្រួបបង្រួមជាតិ៕