(ភ្នំពេញ)៖ ក្រោយពីមានអំពើឃាតកម្ម សមត្ថកិច្ចកំពុង រកចាប់ខ្លួនឃាតក ដែលចាក់បុរសម្នាក់ បណ្តាលឱ្យស្លាប់នៅតាមផ្លូវ រួចគេចខ្លួនបាត់។ហេតុការណ៍នេះ បានកើតឡើង នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាទៀបភ្លឺថ្ងៃទី១០ ខែធ្នូ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ កន វឿន អាយុ២៩ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
នៅមុនភ្ញាក់ផ្អើលនាវេលាទៀបភ្លឺពលរដ្ឋបានដើរហាត់ប្រាណ ក៏ឃើញបុរសម្នាក់ស្លាប់ផ្កាប់មុខ ។
ដោយមានឈាមហូរលើផ្លូវ គួរឱ្យរន្ធត់ ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។
បន្ទាប់មកកម្លាំងនគរបាលជំនាញរាជធានីភ្នំពេញ បានចុះដល់ទីតាំងនិងធ្វើកោសល្យវិច្ឆ័យ ហើយបានបញ្ជាក់ថា ជនរងគ្រោះត្រូវជនមិនស្គាល់មុខ ចាក់មួយកាំបិត ចំពីក្រោយខ្លងបណ្ដាលឱ្យស្លាប់។
នេះជាអំពើឃាតកម្មត្រូវក្រុមគ្រួសារអ្នកស្លាប់ បានដាក់ពាក្យបណ្ដឹង ដើម្បីសុំឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកចាប់ឃាតក យកមកចាត់ការតាមច្បាប់៕