ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចទូរស័ព្ទពលរដ្ឋ ក្នុងមន្ទីរពេទ្យបង្អែកក្រុងបាត់ដំប!

(បាត់ដំបង)៖ កាលពីថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចនៃអធិ​ការ​ដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួល ពាក្យបណ្តឹង ពីជនរងគ្រោះចំនួន០២ នាក់ ១-ឈ្មោះអ៉ីវ វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្ដីក្រោម ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
២-ឈ្មោះ ប៉ង កា ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំ​នៅប្រទេសថៃ ថា មានករណី អំពើលួច (ទូរស័ព្ទ)របស់ពួកគាត់ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងមិនប្រាកដ នៅចំណុច មន្ទីពេទ្យបង្អែក ស្ថិតក្នុងក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង ។

សម្ភារៈបាត់បង់រួមមាន ទូរស័ព្ទដៃ ម៉ាកអុបប៉ូ ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង (របស់ឈ្មោះ អ៉ីវ វណ្ណា )
-ទូរស័ព្ទដៃ ម៉ាកអុបប៉ូ ពណ៌បៃតងខ្ចី ចំនួន០១គ្រឿង (របស់ឈ្មោះ អ៉ីវ វណ្ណា )
-ទូរស័ព្ទដៃ ម៉ាកអុបប៉ូ ពណ៌ខៀវ-ស្វាយ ចំនួន០១គ្រឿង (របស់ឈ្មោះ ប៉ង កា )
-ទូរស័ព្ទដៃ ម៉ាកអុបប៉ូ ពណ៌បៃតងខ្ចី ចំនួន០១គ្រឿង (របស់ឈ្មោះ ប៉ង កា )ទូរស័ព្ទដៃ ម៉ាកអុបប៉ូ ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង (របស់ឈ្មោះ ប៉ង កា )។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ​ រួចមក និងដោយអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាល​ ខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ ។

បានដឹកនាំកម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់១-ឈ្មោះ វណ្ណា នាថ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
២-ឈ្មោះ វណ្ណា ណេត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅមិនពិត ប្រាកដ មកកាន់អធិការដ្ឋាននគរ បាលក្រុងបាត់ដំបងដើម្បីធ្វើការ សាកសួរ ។

ក្រោយពីធ្វើការសាកសួរជន សង្ស័យបានសារភាពថាគេពិតជាបានធ្វើសកម្មភាពចូលលួចទូរ ស័ព្ទរបស់ជនរងគ្រោះនៅក្នុងមន្ទីពេទ្យ ពិតប្រាកដមែន។
សម្ភារៈដកហូត៖
-ទូរស័ព្ទដៃ ម៉ាកអុបប៉ូ ពណ៌ទឹក ប្រាក់ចំនួន​០១គ្រឿង
-ទូរស័ព្ទដៃ ម៉ាកអុបប៉ូ ពណ៌បៃតងខ្ចី ចំនួន០១គ្រឿង
-ទូរស័ព្ទដៃ ម៉ាកអុបប៉ូ ពណ៌ខៀវ-ស្វាយ ចំនួន០១គ្រឿង
-ទូរស័ព្ទដៃ ម៉ាកអុបប៉ូ ពណ៌បៃតងខ្ចី ចំនួន០១គ្រឿង
-ទូរស័ព្ទដៃ ម៉ាកអុបប៉ូ ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង
-ទូរស័ព្ទដៃ ម៉ាកអុបប៉ូ ពណ៌ស្លាបកំផេម ចំនួន០១គ្រឿង
-ទូរស័ព្ទដៃ ម៉ាកអាយហ្វូនសិច ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង។
ជនសង័្សយទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់ ហើយសម្ភារ:បានប្រគល់ជូនម្ចាស់វិញ៕

Leave a Reply

Your email address will not be published. Required fields are marked *