លិចទូកចំណាកស្រុក នៅឆ្នេរសមុទ្រសេណេហ្គាល់ រកឃើញសាកសព ២៦នាក់ហើយ!

កងទ័ពជើងទឹកសេណេហ្គាល់បាននិយាយ នៅលើប្រព័ន្ធ X ថា ចំនួនអ្នកស្លាប់ ដោយសារលិចទូកចំណាកស្រុក នៅឆ្នេរសមុទ្រសេណេហ្គាល់ បានកើនដល់២៦ នាក់ហើយ បន្ទាប់ពីការរកឃើញសាកសព១៧បន្ថែមទៀត កាលពីថ្ងៃអង្គារ(ទី១០ខែកញ្ញា)។

ទូកឈើដែល ដឹកជនចំណាកស្រុកខុសច្បាប់ជាង១០០នាក់ចេញពីទីក្រុង Mbour នៃប្រទេសសេណេហ្គាល់ បានលិចកាលពីថ្ងៃអាទិត្យ។
នេះបើយោងតាមការផ្សាយរបស់ Radio Television Senegalaise (RTS) ។

កង​ទ័ព​ជើង​ទឹក​បាន​រក​ឃើញ​សាកសព​មនុស្ស​គ្មាន​ជីវិត​ចំនួន ១៧ នាក់។
សាកសព​ត្រូវ​បាន​ប្រគល់​ឱ្យ​អង្គភាព​ពន្លត់​អគ្គិភ័យ​។  សាកសពសរុបចំនួន ២៦ នាក់ត្រូវបានរកឃើញ ពីការលិចកប៉ាល់នេះ។
កងទ័ពជើងទឹកបាននិយាយថា ការស្វែងរកនៅតែបន្ត។

គួរបញ្ជាក់ថា ឆ្នេរសមុទ្ររបស់ប្រទេសសេណេហ្គាល់ ត្រូវបានប្រើប្រាស់ជាប្រចាំ។
ដោយជនចំណាកស្រុកអាហ្វ្រិកដែលធ្វើដំណើរទៅកាន់កោះកាណារីអេស្ប៉ាញ ដែលបម្រើជាទិសដៅសំខាន់មួយសម្រាប់មនុស្សដែលព្យាយាមទៅដល់អឺរ៉ុប៕

Leave a Reply

Your email address will not be published. Required fields are marked *