កងទ័ពជើងទឹកសេណេហ្គាល់បាននិយាយ នៅលើប្រព័ន្ធ X ថា ចំនួនអ្នកស្លាប់ ដោយសារលិចទូកចំណាកស្រុក នៅឆ្នេរសមុទ្រសេណេហ្គាល់ បានកើនដល់២៦ នាក់ហើយ បន្ទាប់ពីការរកឃើញសាកសព១៧បន្ថែមទៀត កាលពីថ្ងៃអង្គារ(ទី១០ខែកញ្ញា)។
ទូកឈើដែល ដឹកជនចំណាកស្រុកខុសច្បាប់ជាង១០០នាក់ចេញពីទីក្រុង Mbour នៃប្រទេសសេណេហ្គាល់ បានលិចកាលពីថ្ងៃអាទិត្យ។
នេះបើយោងតាមការផ្សាយរបស់ Radio Television Senegalaise (RTS) ។
កងទ័ពជើងទឹកបានរកឃើញសាកសពមនុស្សគ្មានជីវិតចំនួន ១៧ នាក់។
សាកសពត្រូវបានប្រគល់ឱ្យអង្គភាពពន្លត់អគ្គិភ័យ។ សាកសពសរុបចំនួន ២៦ នាក់ត្រូវបានរកឃើញ ពីការលិចកប៉ាល់នេះ។
កងទ័ពជើងទឹកបាននិយាយថា ការស្វែងរកនៅតែបន្ត។
គួរបញ្ជាក់ថា ឆ្នេរសមុទ្ររបស់ប្រទេសសេណេហ្គាល់ ត្រូវបានប្រើប្រាស់ជាប្រចាំ។
ដោយជនចំណាកស្រុកអាហ្វ្រិកដែលធ្វើដំណើរទៅកាន់កោះកាណារីអេស្ប៉ាញ ដែលបម្រើជាទិសដៅសំខាន់មួយសម្រាប់មនុស្សដែលព្យាយាមទៅដល់អឺរ៉ុប៕