(ភ្នំពេញ)៖ សមាគមមិត្តសិល្បៈ ស្ម័គ្រចិត្តជួយសង្គម កាលពីថ្ងៃទី០៨.១២.២០២៣ បានផ្ដល់អង្ករនិងថវិកា ប្រចាំខែ ដល់អតីតតារាកំប្លែងចំនួន៣នាក់។
ក្នុងនោះ១.តារាកំប្លែងជើងចាស់ លោកយាយ ណយ សំណាង ដែលមាជំងឺបេះដូង និងពិបាកនិយាយ។
២.តារាសម្តែងជើងចាស់ លោកតា សូ សាវ៉ាង ដែលមានជំងឺបេះដូង និងជីវភាពខ្វះខាត។
៣.តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស ដែលមានជំងឺរឹងថ្គាមពិបាកនិយាយ និងជីវភាពខ្វះខាត។
សមាគមមិត្តសិល្បៈ ស្ម័គ្រចិត្តជួយសង្គម ថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយឧបត្ថម្ភដល់ មូលនិធិសិល្បករចាស់ជរា នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា៕