តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប(EU) ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក ចូសិប បូរ៉ែល (Josep Borrell) កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែកញ្ញា) បានជំរុញឲ្យប្រទេសលីបង់ និងអ៊ីស្រា អែល បន្ថយភាពតានតឹង នៅតាមព្រំដែនរបស់ពួកគេ។
សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសលីបង់។
លោក បូរ៉ែល បាននិយាយថា៖យើងត្រូវការបន្ថយភាពតានតឹងផ្នែកយោធា ហើយខ្ញុំប្រើឱកាសនេះ ដើម្បីជំរុញភាគីទាំងអស់ ឲ្យដើរតាមផ្លូវនេះ។
យោងតាមសេចក្តីថ្លែងការណ៍ លោក បូរ៉ែល បានធ្វើការអត្ថាធិប្បាយ បន្ទាប់ពីកិច្ចប្រជុំរបស់លោក នៅក្នុងប្រទេសលីបង់ជាមួយរដ្ឋមន្ត្រីការបរទេសលីបង់លោក អាប់ដាឡា ប៊ូ ហាប៊ីប (Abdallah Bou Habib)។
លោក បូរ៉ែល ខ្ញុំជំរុញឲ្យមេដឹកនាំលីបង់ទាំងអស់ ធ្វើការរួមគ្នាដើម្បីផលប្រយោជន៍របស់ប្រទេសលីបង់ និងរដ្ឋលីបង់ ហើយគ្មាននរណាម្នាក់ផ្សេងទៀត។
លោកក៏បាន អំពាវនាវឲ្យមានការអនុវត្តពេញលេញ និងស្មើភាពគ្នានៃសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែល គួរតែត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយគ្រប់ជ្រុងជ្រោយ រួមទាំងការបោះបង្គោលព្រំដែនគោក អនុញ្ញាតឲ្យប្រជាជនវិលត្រឡប់មកផ្ទះសម្បែងវិញ៕