(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
បានអញ្ជេីញឈ្មោះ ឈិន សាញ់ ភេទប្រុស មានទីលំនៅ ខេត្ដកំពង់ស្ពឺ មកសាកសួរបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើស ។
បន្ទាប់ពីរកឃេីញថា បុគ្គលរូបនេះ យកឈ្មោះ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំផ្សេងទៀត ទៅបង្កេីតជាក្រុម (Group) ។
នៅលេីបណ្ដាញសង្គមហ្វេសប៊ុកដោយគ្មានការអនុញ្ញាត និងបានចែករំលែកមាតិកា មិនសមរម្យ(អាសអាភាស) ។
ដែលប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិ និងកិត្តិយសថ្នាក់ដឹកនាំដែលអាចធ្វេីអោយមានការភាន់ច្រឡំពីសំណាក់មហាជន។
តាមការសួរបញ្ជាក់ឈ្មោះ ឈិន សាញ់ បានសារភាពទទួលស្គាល់កំហុស សន្យាកែខ្លួនតទៅមុខទៀត និងបានធ្វើលិខិតសុំអភ័យទោសជាសាធារណៈ។
នាយកដ្ឋានសូមក្រើន រំលឹកដល់សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិច្ឆ័យឲ្យបានច្បាស់មុនបង្កើតគណនីបណ្តាញសង្គម ដែលប្រើប្រាស់ឈ្មោះអ្នកដ៏ទៃដោយគ្មានការអនុញ្ញាត ដែលអាចប្រឈមនឹងការក្លែងអត្តសញ្ញាណ ដែលជាអំពីខុសច្បាប់៕