នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយ របស់វៀតណាម បានរាយការណ៍កាលពីថ្ងៃសុក្រ(ទី១៣ខែកញ្ញា)ថា ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះព្យុះទីហ្វុង Yagi បានសម្លាប់មនុស្ស៣៦នាក់ទៀត ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ 233 នាក់នៅក្នុងប្រទេសវៀតណាម។
នាយកដ្ឋាន និយាយថា ព្យុះនេះបានធ្វើឱ្យមនុស្សចំនួន 103 នាក់បាត់ខ្លួន និង 823 នាក់បានរងរបួស ដោយបន្ថែមថាខេត្ត Lao Cai រងការវាយប្រហារខ្លាំងបំផុត ដែលស្មើនឹងមនុស្ស 98 នាក់បានស្លាប់ និង 81 នាក់បាត់ខ្លួន។
មនុស្សជាង 130,000 នាក់ត្រូវបានជម្លៀសចេញ ខណៈដែលផ្ទះចំនួន 136,705 ត្រូវបានខូចខាត។
ព្យុះទីហ្វុងក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដួលរលំបង្គោលទូរគមនាគមន៍ និងរុះរើដើមឈើនៅតំបន់ទីក្រុង។
ការបាត់បង់វិស័យកសិកម្មមានសភាពធ្ងន់ធ្ងរ ដោយមានស្រែជាង២០ម៉ឺនហិកតា និងដំណាំជិត៤ម៉ឺនហិកតាត្រូវជន់លិច។
លើសពីនេះ សត្វបក្សីជាង 1.7 លានក្បាលបានងាប់នៅក្នុងគ្រោះមហន្តរាយនេះ។
បណ្តាញដឹកជញ្ជូនត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសេវាកម្មផ្លូវដែកត្រូវបានរំខានដោយសារតែផ្លូវដែកខូច និងទឹកជំនន់។
កិច្ចខិតខំប្រឹងប្រែងជំនួយអន្តរជាតិ កំពុងដំណើរការ ដោយប្រទេសអូស្ត្រាលីបានផ្តល់ទំនិញសង្គ្រោះចំនួនប្រាំបីតោនរួចហើយ។
មជ្ឈមណ្ឌលសម្របសម្រួលតំបន់អាស៊ាន និងអង្គការ JICA របស់ប្រទេសជប៉ុនត្រូវបានគេរំពឹងថានឹងផ្តល់ការគាំទ្របន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ។
ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋចិនបានរាយការណ៍ថា ប្រទេសចិន និងវៀតណាមបានផ្តួចផ្តើមកិច្ចខិតខំប្រឹងប្រែងរួមគ្នាការពារគ្រោះមហន្តរាយឧតុនិយម ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់របស់ព្យុះទីហ្វុង៕