(WHO) អង្គការសុខភាពពិភព
បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានអនុម័ត នូវវ៉ាក់សាំងបង្ការជំងឺអុតស្វា(mpox)។
ជាវិធានការមួយ ដែលត្រូវបានគេរំពឹងថានឹងពន្លឿន ដំណើរការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំង ការរាលដាលជំងឺរាតត្បាត នៅទ្វីបអាហ្រ្វិក។
សេចក្តីប្រកាសនេះ បានធ្វើឡើងក្នុងពេលវ៉ាក់សាំង MVA-BN ដំបូង បានទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាចំណុចកណ្តាលនៃជំងឺរាតត្បាត។
ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការអនុម័តជាមុននៃវ៉ាក់សាំងប្រឆាំងជំងឺអុតស្វា(mpox)។
គឺជាចំណាត់ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ ខណៈបរិបទនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននៅទ្វីបអាហ្វ្រិក៕