Update៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើសាលារៀនហ្គាហ្សា ស្លាប់៥នាក់ទៀត!

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន៥ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួសកាលពីថ្ងៃសៅរ៍(ទី១៤ខែកញ្ញា) ។
នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល មកលើលំនៅដ្ឋានសាលារៀនមួយ នៃទីក្រុងហ្គាហ្សា។

អ្នកនាំពាក្យការពារជនស៊ីវិល ប៉ាឡេស្ទីនលោក Mahmoud Basal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទុក្ករបុគ្គលចំនួនប្រាំនាក់ រួមទាំងកុមារពីរនាក់ និងស្ត្រីម្នាក់ និងជាច្រើននាក់ទៀតបានរងរបួស ដែលខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើសាលា Zeitoun Martyrs ក្នុងសង្កាត់ Zeitoun នៃទីក្រុង Gaza ភាគអាគ្នេយ៍។

កងទ័ពអ៊ីស្រាអែល បានទទួលស្គាល់ការទម្លាក់គ្រាប់បែកលើសាលារៀននេះ ដោយអះអាងថា ខ្លួនបានកំណត់គោលដៅ ក្រុមសកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង។
ដែលស្ទើរតែដូចគ្នាទៅនឹងការអះអាងដែលបានធ្វើឡើងបន្ទាប់ពីការវាយប្រហារលើកមុនទាំងអស់លើជំរុំ និងតង់ប៉ាឡេស្ទីនដែលត្រូវបានផ្លាស់ទីលំនៅនៅហ្គាហ្សា។

អ៊ីស្រាអែល​ បាន​កំណត់​គោលដៅ​ជា​ប្រព័ន្ធ​លើ​ទីតាំង​ជន​ស៊ីវិល រួម​មាន​សាលារៀន មន្ទីរពេទ្យ និង​កន្លែង​គោរព​បូជា ចំពេល​មាន​ការ​វាយលុក​បន្ត​របស់​ខ្លួន​លើ​តំបន់ Gaza Strip។

នៅក្រោមច្បាប់នៃសង្គ្រាម ការកំណត់គោលដៅលើមូលដ្ឋានស៊ីវិលបែបនេះអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។

ទោះបីជាមានសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ ក៏អ៊ីស្រាអែលបានបន្តការវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីខែតុលាឆ្នាំមុន។

ចាប់តាំងពីពេលនោះមក មនុស្សជាង 41,000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់ និងជាង 95,000 នាក់បានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *