យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀត បានរងរបួស។
ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Sebha ភាគខាងត្បូងប្រទេសលីប៊ី។
-នេះបើយោងតាមអាជ្ញាធរ ក្នុងតំបន់កាលពីថ្ងៃអាទិត្យ(ទី១៥ខែកញ្ញា)។
អភិបាលក្រុង Belhaj Ali បាននិយាយថា ផ្ទះត្រូវបានលិចលង់ ក្នុងទឹកជន់លិច និងទឹកស្អុយ ដោយហៅស្ថានភាពថា មហន្តរាយ ។
ទីក្រុងនេះគ្រប់គ្រងដោយ រដ្ឋាភិបាលមានមូលដ្ឋាន នៅប្រទេសលីប៊ី ភាគខាងកើតរបស់លោក Osama Hammad។
ដោយឡែក ក្រុមប្រឹក្សាក្រុងសេបា បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមការណែនាំអំពីសុវត្ថិភាព ដើម្បីជៀសវាងនូវ ឧបទ្ទវហេតុបន្តទៀត។
កាលពីថ្ងៃសៅរ៍ មជ្ឈមណ្ឌលអាកាសធាតុជាតិបានព្រមានអំពីព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសលីប៊ីកាលពីចុងសប្តាហ៍ ដែលអាចនាំឱ្យទឹកទន្លេហូរ និងទឹកជំនន់។
បច្ចុប្បន្នលីប៊ី ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលគូប្រជែងចំនួនពីរ រដ្ឋាភិបាលរួបរួមជាតិដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ (GNU) ដឹកនាំដោយ Dbeibeh នៅទីក្រុងទ្រីប៉ូលី ដែលគ្រប់គ្រងផ្នែកខាងលិចនៃប្រទេស និងរដ្ឋាភិបាលរបស់លោក Osama Hammad ដែលត្រូវបានតែងតាំងដោយសភាដែលដំណើរការ។
នៃទីក្រុង Benghazi និងគ្រប់គ្រងតំបន់ភាគខាងកើត និងផ្នែកខ្លះនៃភាគខាងត្បូង។
ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអង្គការសហប្រជាជាតិដើម្បីរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតីបានជាប់គាំងម្តងហើយម្តងទៀត ដែលអូសបន្លាយភាពជាប់គាំងនយោបាយរបស់ប្រទេស និងធ្វើឱ្យស្ថានការណ៍សន្តិសុខកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសដែលសម្បូរប្រេង៕