Update៖ បុគ្គលិកUN នៅហ្គាហ្សា កំពុងព្រួយបារម្ភ ពីការវាយប្រហាររបស់អ៊ីស្រាអែល!

មន្ត្រីជាន់ខ្ពស់ នៃអង្គការសហប្រជាជាតិបាននិយាយ នៅចុងសប្ដាហ៍មុនថា គ្រូបង្រៀន និងបុគ្គលិកអង្គការសហប្រជាជាតិផ្សេងទៀត!។
ដែលធ្វើការនៅតំបន់ហ្គាហ្សា កំពុងភ័យខ្លាចថា ពួកគេអាចក្លាយជាគោលដៅ វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

ការវាយប្រហារកាលពីថ្ងៃពុធលើសាលារៀន Al-Jawni គ្រប់គ្រងដោយអង្គការសហប្រជាជាតិ នៅកណ្តាលតំបន់ហ្គាហ្សា។
ដែលកំពុងផ្ដល់ជាលំនៅឋានដល់ជនភៀសខ្លួនប៉ាឡេស្ទីន បានសម្លាប់មនុស្ស ១៨នាក់ រួមទាំងបុគ្គលិក៦នាក់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។

នេះជាហេតុការណ៍ធ្ងន់ធ្ងរបំផុតសម្រាប់ទីភ្នាក់ងារក្នុងរយៈពេលជាង ១១ខែនៃសង្រ្គាម និងបានទាក់ទាញការថ្កោលទោសពីអន្តរជាតិ។

ក្រោយចុះពិនិត្យស្ថានភាពនៅជំរំ Nuseirat នាយករងជាន់ខ្ពស់ UNRWA លោក Sam Rose បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ថា ពួកគេមិនពាក់អាវកាក់ UNRWA ទៀតទេ ព្រោះពួកគេមានអារម្មណ៍ថា ពួកគេបានក្លាយទៅជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *