-សារព័ត៌មានរ៉យទ័រ ថា សហរដ្ឋអាមេរិក មិនមានផែនការភ្លាមៗ ក្នុងការដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ដែលបានដាក់ពង្រាយ នៅក្នុងប្រទេសហ្វីលីពីននោះទេ ។
បើទោះបីជាមានការទាមទារពីចិនក៏ដោយ ហើយអាមេរិក កំពុងសាកល្បងលទ្ធភាព នៃការប្រើប្រាស់របស់សព្វាវុធទាំងនោះទៀតផង…!។
សម្ព័ន្ធមិត្តទាំងពីរ បាននិយាយថា ប្រព័ន្ធ ថៃហ្វុន (Typhon) ដែលអាចបំពាក់ដោយមីស៊ីលតម្រង់គោលដៅនិងមានសមត្ថភាពវាយប្រហារដល់គោលដៅរបស់ចិន ត្រូវបាននាំយកមកសម្រាប់សមយុទ្ធរួមគ្នានៅហ្វីលីពីន កាលពីដើមឆ្នាំនេះ ប៉ុន្តែប្រព័ន្ធនេះនៅតែទុកនៅទីនោះ។
ប្រជុំកោះអាស៊ីអាគ្នេយ៍ ដែលជាអ្នកជិតខាងរបស់កោះតៃវ៉ាន់នៅភាគខាងត្បូងនេះ។
គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អាមេរិក នៅអាស៊ី ហើយនឹងក្លាយជាចំណុចសំខាន់ដែលមិនអាចខ្វះបានសម្រាប់យោធាដើម្បីជួយទីក្រុងតៃប៉ិ ក្នុងករណីមានការវាយក្រសោបរបស់ចិន។
ចិន និងរុស្ស៊ី បានថ្កោលទោសទង្វើនេះ ដែលជាការដាក់ពង្រាយប្រព័ន្ធលើកដំបូងទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានបញ្ឆេះការប្រណាំងសព្វាវុធ។
ការដាក់ពង្រាយ ដែលសេចក្តីលម្អិតមួយចំនួនដែលមិនត្រូវបានគេរាយការណ៍ពីមុននេះ កើតឡើងនៅពេលចិន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាការពារជាតិរបស់អាមេរិក បានប៉ះទង្គិចគ្នាលើផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងដែលមានជម្លោះយ៉ាងក្តៅគគុក៕