កងពលតូច Al-Qassam បានប្រកាសនៅថ្ងៃចន្ទទី១២ខែតុលា ថាពួកគេនឹងដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន 20 នាក់ក្នុងពេលដ៏ខ្លី។
ប្រភពពីសារព័ត៌មានAnadolu Agency។
ស្លាបប្រដាប់អាវុធនៃក្រុមតស៊ូប៉ាឡេស្ទីន Hamas បានប្រកាសថា ខ្លួនបានសម្រេចចិត្តដោះលែងអ្នកទោសអ៊ីស្រាអែល 20 នាក់ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា និងការផ្លាស់ប្តូរអ្នកទោស។
ក្រុមនេះបានចេញផ្សាយឈ្មោះអ្នកទោសដែលរួមមាន Elkana Bohbot, Matan Angrest, Avinatan Or, Yosef-Haim Ohana, Alon Ohel, Evyatar Davud, Guy Gilboa-Dalal, Rom Braslavski និងកូនភ្លោះ Gali និង Ziv Berman, Eitan Mor, Segev Kalfon, Maxim Hern, Barn, និង Eitan Cunio និង Ariel Cunio ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ការដោះលែងចំណាប់ខ្មាំងនឹងត្រូវធ្វើឡើងជាពីរដំណាក់កាល។
គួរជម្រាបថា ដំណាក់កាលដំបូងនឹងប្រព្រឹត្តទៅនៅម៉ោង 8.00 ព្រឹក ម៉ោងក្នុងស្រុក (0500GMT) ពីតំបន់ Netzarim ភាគខាងត្បូងនៃទីក្រុង Gaza ។ ដំណាក់កាលទីពីរនឹងប្រព្រឹត្តទៅនៅម៉ោង 10.00 ព្រឹក ម៉ោងក្នុងស្រុក (0700GMT) ពីតំបន់ Khan Younis និងជំរុំជនភៀសខ្លួន Gaza កណ្តាល៕