ប្រទេសលីបង់ បានប្រកាសបិទការិយាល័យ និងស្ថាប័នរដ្ឋាភិបាលទាំងអស់នៅទូទាំងប្រទេស កាលពីថ្ងៃចន្ទ ក្នុងសាមគ្គីភាពជាមួយតំបន់ហ្គាហ្សា និងភូមិភាគខាងត្បូងលីបង់ដែលរងផលប៉ះពាល់ ដោយការវាយប្រហារ របស់អ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃអាទិត្យ អគ្គលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនៃប្រទេសលីបង់ លោក Mahmoud Mekkiya បានប្រកាសថា នាយករដ្ឋមន្ត្រី Najib Mikati បានធ្វើការសម្រេចចិត្តជាការឆ្លើយតបទៅនឹងការអំពាវនាវ ជាសកល សម្រាប់ការធ្វើកូដកម្ម “នៅក្នុងសាមគ្គីភាពជាមួយ Gaza និងប្រជាជនប៉ាឡេស្ទីន រួមទាំងមិត្តរបស់យើងផងដែរ។
ពលរដ្ឋនៅហ្គាហ្សា និងភូមិជាប់ព្រំដែននៃប្រទេសលីបង់។
The Beirut Engineers’ Syndicate ក៏បានបញ្ជាក់អំពីការបិទការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងរដ្ឋធានី Beirut ប្រទេសលីបង់ រួមជាមួយនឹងការិយាល័យសាខារបស់ខ្លួននៅទូទាំងតំបន់ផ្សេងៗកាលពីថ្ងៃចន្ទ។
គួរជម្រាបថា សកម្មភាពរួមទាំងនេះ ស្របតាមការអំពាវនាវយ៉ាងទូលំទូលាយ ។
ដែលផ្តួចផ្តើមដោយសកម្មជននៅទូទាំងពិភពលោក ក្រោមសញ្ញា #StrikeForGaza ដោយជំរុញឱ្យមានកូដកម្មជាសកលនៅថ្ងៃចន្ទ ។
ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ្នករស់នៅតំបន់ហ្គាហ្សា និងដាក់សម្ពាធលើរដ្ឋាភិបាលនានា ដើម្បីចាត់វិធានការឆ្ពោះទៅរកការបញ្ចប់សង្គ្រាមអ៊ីស្រាអែល។
អ៊ីស្រាអែលបានបន្តការវាយលុកយោធារបស់ខ្លួននៅលើតំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃទី១ ខែធ្នូបន្ទាប់ពីការបញ្ចប់នៃការផ្អាកមនុស្សធម៌រយៈពេលមួយសប្តាហ៍ជាមួយក្រុមហាម៉ាស។
ប្រជាជនប៉ាឡេស្ទីនជិត 18,000 នាក់ត្រូវបានសម្លាប់ និងជាង 49,229 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាស និងដីដោយឥតឈប់ឈរលើតំបន់ជុំវិញចាប់តាំងពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីការវាយប្រហារ ឆ្លងព្រំដែនដោយក្រុមហាម៉ាស។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែលនៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាសមានចំនួន 1,200 ៕