Update៖ រុស្ស៊ីព្រមានលោកខាងលិចម្ដងទៀត អំពីការផ្ទុះសង្គ្រាមធំ និងសង្គ្រាមនុយក្លេអ៊ែរ!

លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានសភាជាន់ទាប និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខ របស់លោកPutin បានឆ្លើយតបទៅនឹង ការបោះឆ្នោតនៅក្នុងសភាអឺរ៉ុប។
ដែលជំរុញឱ្យបណ្តាប្រទេសសហភាពអឺរ៉ុប ផ្តល់ការយល់ព្រមឲ្យក្រុងគីវ ប្រើអាវុធ រយៈចម្ងាយឆ្ងាយ..!។

លោកបានសរសេរនៅលើបណ្ដាញសង្គមTelegram ថា អ្វីដែលសភាអឺរ៉ុបកំពុងអំពាវនាវ រុញឱ្យមានសង្គ្រាមលោក ដោយប្រើអាវុធនុយក្លេអ៊ែរ។

សាររបស់លោកក្រោមចំណងជើងថា សម្រាប់អ្នកមិនចាប់ផ្ដើមមុន ដែលជាការយោងជាក់ស្តែងចំពោះការព្រមានរបស់ប្រធានាធិបតីរុស្ស៊ី កាលពីសប្តាហ៍មុន ថាលោកខាងលិចនឹងធ្វើសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីនោះ។

សង្រ្គាមអ៊ុយក្រែន បានបង្កឱ្យមានការប្រឈមដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ដែលត្រូវបានចាត់ទុកថាជាពេលដែលមហាអំណាចសង្រ្គាមត្រជាក់ទាំងពីរ គឺអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក បានខិតជិតបំផុតទៅនឹងសង្រ្គាមនុយក្លេអ៊ែរដោយចេតនា។

ប្រធានអង្គការណាតូ ដែលជិតផុតអាណត្តិ លោក Jens Stoltenberg បានប្រាប់សារព័ត៌មាន The Times នៅសប្តាហ៍នេះថា មេដឹកនាំវិមានក្រឹមឡាំងធ្លាប់បានប្រកាស បន្ទាត់ក្រហមជាច្រើន។
ប៉ុន្តែពុំបានបង្កើនជម្លោះជាមួយលោកខាងលិចទេ នៅពេលដែលបន្ទាត់ក្រហមទាំងនោះត្រូវបានឆ្លងកាត់។
អ្នកនាំពាក្យរបស់លោក Putin កាលពីថ្ងៃពុធបាននិយាយថា ការអត្ថាធិប្បាយរបស់ប្រមុខណាតូរូបនេះ គឺមានគ្រោះថ្នាក់ និងបង្ករឿង៕

Leave a Reply

Your email address will not be published. Required fields are marked *