ក្រុម​រក្សា​សន្តិភាព UN នៅ​ប្រទេស​លីបង់​ ជំរុញ​ឱ្យបន្ថយភាពតានតឹងនៅតំបន់តាមព្រំដែន!

កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ(ទី២០ខែកញ្ញា)បានជំរុញឱ្យបន្ថយភាពតានតឹង នៅព្រំដែនលីបង់-អ៊ីស្រាអែល ដែលជាកន្លែងអ៊ីស្រាអែល និងក្រុមហេសបូឡា ប្រយុទ្ធគ្នាអស់រយៈពេលជិតមួយឆ្នាំ។

កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់ (UNIFIL) បានទទូចឱ្យ មានការបន្ធូរបន្ថយភាពតានតឹង។
បន្ទាប់ផ្ទុះអរិភាព​កាន់តែខ្លាំងនៅតាម​ព្រំដែន​លីបង់​-​អ៊ីស្រាអែល ជាទីដែលមានការបាញ់ផ្លោងដាក់គ្នា ជិតមួយឆ្នាំមកហើយ។

អ្នកនាំពាក្យ លោក Andrea Tenenti បានប្រាប់ Reuters ថា កងកម្លាំង UNIFIL បានឃើញការប្រឈមមុខដាក់គ្នា កើនឡើងកាន់តែខ្លាំង នៅតាមព្រំដែនលីបង់​-​អ៊ីស្រាអែល និងតំបន់ដែលខ្លួនកំពុងឈរជើង។
លោកគូសបញ្ជាក់ថា យើងមានក្តីបារម្ភពីការកើនឡើងបែបនេះ ហើយទទូចឱ្យភាគីទាំងអស់ បន្ធូរបន្ថយភាពតានតឹងជាបន្ទាន់។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងខ្លាំងក្លា មកលើភាគខាងត្បូងលីបង់។

បន្ទាប់ពី ការបំផ្ទុះឧបករណ៍ទំនាក់ទំនង pagers និងវិទ្យុទាក់ទងអាយកូម ដែលក្រុម Hezbollah បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៣៧នាក់ និងរបួសប្រហែល៣,០០០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *